ប្រភពព័ត៌មានពីមន្ដ្រីសន្ដិសុខបារាំង បានបញ្ជាក់កាលពីថ្ងៃទី២៤ ខែកុម្ភៈថា ក្នុងមួយយប់ យន្ដហោះគ្មានមនុស្សបើកបរយ៉ាងតិច៥គ្រឿងបានហោះពីលើ ទីក្រុងប៉ារីស ហើយរហូតមដល់ពេលនេះ
កម្លាំងជំនាញនៅមិនទាន់កំណត់អត្ដ សញ្ញាណបាននៅឡើយថា តើយន្ដហោះ ទាំងនោះមានប្រភពចេញពីខាងណា ។
ប្រភពបន្ដថា យន្ដហោះទី១បានហោះ ពីលើទីតាំងស្ថានទូតអាមេរិកប្រចាំនៅ ប្រទេសបារាំង។ ហោះពីលើទីតាំងនិមិត្ដ រូប Eiffel Tower, ពីលើ Place de la Concorde និងហោះពីលើសារមន្ទីរ យោធាInvalides នៅក្នុងរាត្រីនោះ ។
ប្រភពដែលស្នើក្នុងលក្ខខណ្ឌមិន បញ្ចេញឈ្មោះបញ្ជាក់ថា «វាអាចជា ការឈ្លបយការណ៍ ប៉ុន្ដែយើងមិនដឹង ប្រាកដទេ នៅពេលនេះ។ យើងព្យាយាម គ្រប់យ៉ាងដើម្បីតាមចាប់ប្រតិបត្ដិការ ខាងលើនេះ ប៉ុន្ដែយើងមិនទទួលបាន ជោគជ័យ» ។
នៅប៉ុន្មានខែចុងក្រោយនេះ ប្រទេស បារាំងស្រាប់តែមានលេចឡើងនូវយន្ដ ហោះគ្មានមនុស្សបើកបរហោះពីលើជា ញឹកញាប់ ។ កាលពីថ្ងៃទី២០ ខែមករា យន្ដហោះគ្មានមនុស្សបើកបរបានហោះ ពីលើវិមានប្រធានាធិបតីបារាំង ហើយ នៅពេលមិនយូរក្រោយមកទៀត គេ ឃើញយន្ដហោះនេះប្រមាណ២០០ គ្រឿងបានហោះហើរពីលើរោងចក្រថា មពលនុយក្លេអ៊ែរ។ ប៉ុន្ដែទោះបីយ៉ាងណា វត្ដមានយន្ដហោះទាំងនេះបានស្ងាត់មួយរយៈពេល ហើយទើបតែមកដល់យប់ ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈនោះទេ ដែលក្នុង មួយយប់គេឃើញយន្ដហោះគ្មានមនុស្ស បើកបររហូតដល់៥គ្រឿងហោះពីលើទី ក្រុងប៉ារីស ។
ច្បាប់របស់ប្រទេសបារាំងបានហាមឃាត់យន្ដហោះធុនតូច, យន្ដហោះគ្មាន មនុស្សបើកស៊ីវិលចូលទៅក្បែររោង ចក្រនុយក្លេអ៊ែរ ឬទីតាំងហាមការហោះ ហើរទៅក្បែរក្នុងចម្ងាយ២.៥គីឡូម៉ែត្រ និងពីលើកម្ពស់១ពាន់ម៉ែត្រ ។
គេហទំព័រ France 24 បានបញ្ជាក់ ថា នៅប្រទេសបារាំងច្បាប់បានអនុញ្ញាត ឱ្យមានការទិញ ឬរក្សាទុកយន្ដហោះគ្មាន មនុស្ស បើកបរដើម្បីសកម្មភាព កម្សាន្ដ និងតម្រូវការផ្សេងៗទៀត។ យន្ដហោះទាំងនេះអាចហោះហើរបាន ដោយមិនចាំបាច់សុំច្បាប់ ប្រសិនបើ នៅក្នុងដែនអាកាសត្រឹមកម្ពស់ក្រោម ៥០០ហ្វីត (ប្រហាក់ប្រហែល១៥២ ម៉ែត្រ)។ ប៉ុន្ដែមិនអនុញ្ញាតឱ្យហោះពី លើតំបន់ប្រជុំជន, ទីតាំងទ័ពអាកាស ក៏ដូចទីតាំងសំខាន់ៗដទៃផ្សេងទៀតមានដូចជាទីតាំងយោធា និងរោងចក្រនុយ ក្លេអ៊ែរផងដែរ ។
ប្រទេសបារាំងកំពុងស្ថិតក្រោមការ ប្រុងជើងការខ្ពស់ក្នុងបញ្ហាការពារសន្ដិ សុខ ខ្លាចក្រែងមានការវាយប្រហារពី ក្រុមវភេរវកម្មកើតឡើងសាជាថ្មី ។ ប៉ូលិសបារាំងរហូតមកដល់ពេលនេះ មិនទាន់កំណត់បានអត្ដសញ្ញាណថា នរណាមួយជាអ្នកដែលស្ថិតនៅពីក្រោយ សកម្មភាពយន្ដហោះគ្មានមនុស្សបើក នេះឡើយ។ អ្នកជំនាញអះអាងថា យន្ដហោះគ្មានមនុស្សបើកបរធុនតូច មិនអាចជាការគំរាមកំហែងបានឡើយ បើទោះបីបុកជាមួយរោងចក្រនុយក្លែ អ៊ែរក៏ដោយ៕
ព័ត៌មានជាតិ
មតិយោបល់