មានប្រភេទអាហារមួយចំនួនដែលផ្តល់នូវថាមពលដ៏អស្ចារ្យសម្រាប់អ្នក ប៉ុន្តែអ្នកគួរតែគិតផង មុនពេលដែលបរិភោគវា ព្រោះថាអាហារខ្លះ វាបានជះផលប៉ះពាល់ដល់អ្នក នៅពេលដែលទទួលទានខុសពេលវេលា ជាពិសេសគឺនៅមុនពេលឡើងឋានសួគ៌។
ខាងក្រោមនេះគឺជាអាហារ ៦ប្រភេទ ដែលអ្នកមិនគួរបរិភោគមុនពេលប្រព្រឹត្តរឿងលើគ្រែ៖
០១) សាច់ក្រហម
បន្ទះសាច់អាំងគឺជាប្រភេទអាហារដ៏ឆ្ងាញ់ពិសារសម្រាប់ពេលល្ងាច ប៉ុន្តែសាច់អាំងពណ៌ក្រហមមិនងាយនឹងរំលាយ ហើយអាចធ្វើឲ្យលោកអ្នកងងុយគេង ដែលជំរុញឲ្យអ្នកបាត់បង់អាហារផ្លូវភេទ។
០២) សណ្តែក
សណ្តែកគឺជាប្រភពដ៏ល្អនៃជាតិសរសៃ និងប្រូតែអ៊ីនសម្រាប់រាង្គកាយ ប៉ុន្តែវាក៏មានប្រភេទនៃជាតិស្ករ ដែលមិនត្រូវបានរំលាយក្នុងរយៈពេលខ្លី និងបណ្តោលឲ្យហើមពោះ មិនអាចឲ្យអ្នកបញ្ចេញកម្លាំងខ្លាំងបាន ជាពិសេសគឺរឿងលើគ្រែតែម្ដង។
០៣) ខ្ទឹមស
ខ្ទឹមស អាចបង្កើនរស់ជាតិអាហារឲ្យកាន់តែមានភាពឈ្ងុយឆ្ងាញ់ ប៉ុន្តែវាមិនមែនជាជម្រើសដ៏ល្អមុនពេលប្រតិបត្តិការនោះទេ ព្រោះថាសារធាតុហឺររបស់វាអាចធ្វើឲ្យអ្នកហើមពោះបានដែរ ដែលនាំឲ្យគ្មានអារម្មណ៍ផ្លូវភេទ។
០៤) ឈឺស
អ្នកមិនគួរបរិភោគឈឺសនៅមុនពេលធ្វើសមយុទ្ធលើកគ្រែនោះទេ ព្រោះក្លិនរបស់វាអាចធ្វើឲ្យលោកអ្នកបាត់បង់អារម្មណ៍ល្អ និងធ្វើឲ្យអ្នកគូរបស់អ្នកនឹកមិនឃើញរឿងសប្បាយលើកគ្រែ។
០៥) ដំឡូងបារាំងចៀន
ដំឡូងបារាំងចៀនមានជាតិខ្លាញ់ច្រើន ដែលអាចបន្ថយកម្រិតអ័រម៉ូន និងកាត់បន្ថយលំហូរឈាម។ វាក៏កើនឡើងនៃការផលិតអំបិលកាន់តែច្រើន ដែលបណ្តោលឲ្យសម្ពាទឈាមឡើងខ្ពស់ ជាបញ្ហាលំបាកក្នុងការរក្សានូវសមត្ថភាពផ្លូវភេទ ព្រោះវេជ្ជបណ្ឌិតបានផ្ដល់ដំបូន្មានថា បើសិនជាទទួលទានដំឡូងបារាំងចៀន មិនត្រូវប្រតិបត្តិការសឹកលើគ្រែនោះទេ ត្រូវរងចាំជាច្រើនម៉ោង។
០៦) ស្កកៅស៊ូ
អ្នកគិតថាការទំពាស្កកៅស៊ូ (រស់ជាតិជីអង្កាម) អាចធ្វើឲ្យដង្ហើមស្រស់ថ្លា ប៉ុន្តែការស្រាវជ្រាវបង្ហាញថា គុណភាពនៃមែនថល់នៅក្នុងស្ករកៅស៊ូ អាចកាត់បន្ថយកម្រិតអ័រម៉ូន Testosterone ធ្វើឲ្យប៉ះពាល់ផលអវិជ្ជមានដល់អារម្មណ៍រំភើបរបស់អ្នក៕
មតិយោបល់