ព័ត៌មានជាតិ

Sergio Busquets បន្តកុងត្រា​មួយឆ្នាំទៀត ជាមួយនឹង Barcelona ក្រោយបង្ហាញអារម្មណ៍ទៅលេងនៅអង់គ្លេស​

ប៉ុន្មានថ្ងៃមកនេះ កីឡាករសញ្ជាតិ​អេស្ប៉ាញ Sergio Busquets ​បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ​លេងនៅទឹកដី អង់គ្លេស ដែលជាដំណាក់កាលមួយ នៅពេលអនាគត ។​
កុងត្រា​របស់កីឡាករ Sergio Busquets នៅក្លិប អ្នកមានបុណ្យ Barcelona ​រហូតដល់ឆ្នាំ ២០១៨ តែកិច្ចព្រមព្រៀងនេះ នឹងបញ្ចូលថែមមួយឆ្នាំទៀត ពោលគឺ បន្ថែមកុងត្រា១ឆ្នាំ លើកុងត្រាចាស់ ដោយបញ្ចប់នៅឆ្នាំ ២០១៩ វិញ ។​
sergio-busquets
ខាងក្លិប អ្នកមានបុណ្យ Barcelona បានចេញសេចក្តីថ្លែងការណ៍ ថា “ក្លិប អ្នកមានបុណ្យ Barcelona បានឈានដល់កិច្ចព្រមព្រៀង ជាមួយនឹង Sergio Busquets ដោយបន្ថែមកុងត្រាថ្មី នឹងបញ្ចប់រហូតថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ ” ។
ការបន្តកុងត្រាឲ្យ កីឡាករ Sergio Busquets ដោយសារតែ បានបង្ហាញអារម្មណ៍ថា នៅថ្ងៃណាមួយ គាត់នឹងទទួលបានបទពិសោធន៍ លេងនៅលើទឹកដីអង់គ្លេស ។
នៅពេលដែលសួរអំពីមូលហេតុដែលចង់ទៅលេងនៅអង់គ្លេស កីឡាករ អាយុ២៦ ឆ្នាំ Sergio Busquets បាននិយាយថា រចនាបថ លេងនៅលើទឹកដីអង់គ្លេស មានគុណភាព និងមានវប្បធម៌ផ្នែកកីឡាករផ្សេងពី អេស្ប៉ាញ ហេតុ​នេះ លោកចង់ទទួលបានបទពិសោធន៍ នៅទីនេះ ក្នុងថ្ងៃណាមួយ ៕​

មតិយោបល់