សកម្មជនរដ្ឋអ៊ីស្លាម ដែលតែងតែចេញមុខក្នុងការសម្លាប់ចំណាប់ខ្មាន់បរទេសជាច្រើនកន្លងមកនេះ ត្រូវបានក្រុមស៊ើបអង្កេតជំនាញកំណត់អត្តសញ្ញាណបានហើយថាជា យុវជនអង់គ្លេសដើមកំណើតគុយវេត។
យោងទៅតាមរបាយការណ៏សំងាត់មួយ ដែលត្រូវបានគេបញ្ជូន និង ត្រូវបានធ្វើការចុះផ្សាយតាមភ្នាក់ងារសារព័ត៌មានសហរដ្ឋអាមេរិក ដឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ បានបង្ហាញថា សកម្មជនអ៊ីស្លាម ដែលត្រូវបានគេស្គាល់រហ័សនាមថា ជីហាឌី ចន នោះ មានឈ្មោះពិតថា ម៉ូហាម៉ាត អេមវ៉ាហ្ស៊ី ជាយុវជនរស់នៅក្នុងតំបន់ភាគខាងលិចក្រុងឡុង ដែលបានបញ្ចប់ការសិក្សាផ្នែកសរសេរកម្មវិធីកុំព្យូទ័រ។
ស្ថិតក្នុងវ័យប្រមាណ ២៧ ឆ្នាំ សកម្មជនជ្រុលនិយមរដ្ឋអ៊ីស្លាមខាងលើនេះ ត្រូវបានជឿជាក់ថា បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីក្នុងអំឡុងឆ្នាំ ២០១២ ដើម្បីចូលរួមក្នុងការបង្កើតរដ្ឋអ៊ីស្លាមជ្រុលនិយម។
ដោយឡែកព័ត៌មានសំងាត់ជាច្រើនទៀត មិនត្រូវបានបញ្ចេញនៅឡើយទេ ដើម្បីទុកអោយក្រុមមន្ត្រីជំនាញ រួមជាប៉ូលីសសហព័ន្ធធ្វើការបន្តរទៀត៕
ព័ត៌មានជាតិ
មតិយោបល់