ព័ត៌មានជាតិ

រថយន្តហ្វតរ៉េនជឺមួយគ្រឿង បុកចូលកន្លែងលក់បាយ-មីឆា ខ្ទេចស្ទើតែទាំងស្រុង!

ភ្នំពេញ: រថយន្តហ្វតរ៉េនជឺមួយគ្រឿង បើកក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុកចូលកន្លែងលក់បាយមីឆាមួយកន្លែង បណ្តាលឲ្យខ្ទេចអីវ៉ាន់នៅកន្លែងលក់នោះស្ទើរតែទាំងស្រុង ហើយបង្កឲ្យមានអ្នករងរបួសស្រាល២នាក់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១២និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកហ្វតរ៉េនជឺមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5631 បើកតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនពេក ក៏រេចង្កូតជ្រុលមកបុកចូលកន្លែងលក់បាយមីឆាមួយកន្លែងនៅខាងមុខនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវ: បណ្តាលឲ្យរងការខូចខាតអីវ៉ាន់លក់ដូរនោះស្ទើរតែទាំងស្រុង បាក់ស្លាកសញ្ញាប្រាប់ផ្លូវមួយបង្គោលទៀតហើយបង្កឲ្យមានអ្នរងរបួសស្រាល២នាក់អ្នកលក់ម្នាក់និងភ្ញៀវម្នាក់ ។

ក្រោយពេលកើតហេតុសម្ថកិច្ចក៏ឃាត់ខ្លួនតៃកុងរថយន្តយកទៅប៉ុស្តិ៍បឹងកេងកងទី១ហើយឲ្យជំនាញចរាចរណ៍ក្រុងមកធ្វើការវាស់វែងយករថយន្តយកទៅរក្សាទុកនៅការិយាល័យផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់