កំពង់ឆ្នាំង៖ បុរសសង្ស័យដែលបានចាប់រំលោភកុមារីម្នាក់រួចកាច់កសម្លាប់បំបិទមាត់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌ័កំរិតធ្ងន់នៃស្នងការដា្ឋននគរបាលខេត្តចាប់ខ្លួនបានហើយ កាលពី វេលាម៉ោង ៣និង២០នាទីទាបភ្លឺថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ ២០១៥នេះ នៅចំណុចរនាលភេ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំព្រៃគ្រី ស្រុកជលគីរី ខណៈ ដែលជនល្មើសបានគេចចូលព្រៃសម្ងំលាក់ខ្លួនអស់១យប់១ថ្ងៃ ដែលនេះត្រូគេនិយាយថាឈាមស្រែកស្បែកហៅ។
លោក ឌុច ចំរើន នាយនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់របស់ស្នងការដ្ឋានគរបាលខេត្ត បាននិយាយ ថា៖ ជនសង្ស័យខាងលើនេះមានឈ្មោះ សូ ស៊ីម អាយុ៤០ ឆ្នាំ ធ្លាប់មានប្រពន្ឋ២-៣ និងចុងក្រោយមក មានប្រពន្ឋ កូន១ រស់នៅភូមិកំពង់បាស្រូវនេះជាកន្លែងចាប់កុមារីរំលោភ ។
ក្រោយពីមានករណីចាប់រំលោភក្មេងស្រី ហើយកាច់កសម្លាប់បំបិទមាត់ និងធ្វើអោយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ២៦ ខែកុម្ភះ លោក ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត បានដាក់បញ្ជារអោយសមត្ថកិច្ចជំនាញដឹកនាំកម្លាំង ចុះស្រាវជ្រាវបន្ទាន់ហើយបានប្រមូលព័ត៌មាន និងវត្ថុតាង ទើបឈានដល់កំ ណត់មុខសញ្ញា ដែលបានរត់គេចខ្លួនចូលព្រៃ។ ក្រោយពីមានកិច្ចសហការល្អពីប្រជាពលរដ្ឋ បានដឹងថាៈ ជនសង្ស័យខាងលើកំពុងសម្ងំលាក់ខ្លួននៅចំណុច រនាលភេ ពេលនោះ កម្លាំងសមត្ថកិច្ចរបស់លោក បានទៅព័ទ្ឋចាប់ខ្លួនគេបាននៅវេលាម៉ោង ជា៣ទាបភ្លឺថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ២០១៥នេះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានត្រឹមតែសារភាពថាៈ រូបគេពិតជាបានចាប់នាងរំលោភ ពិតមែន តែមិនបានកាច់កនាងសម្លាប់នោះទេ តែទោះយ៉ាងនេះក្តី ក៏សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់ ដើម្បីស្រាវជ្រាវបន្តនិងផ្តន្ទាទោសតាមបញ្ញត្តិច្បាប់ ។
សូមបញ្ជាក់ថា៖កុមារីរងគ្រោះមានឈ្មោះ ស៊ីម លក្ខិណា អាយុ៨ឆ្នាំ នាងជាកូនទី៧ ក្នុងចំណោម បងប្អូន៨នាក់ មានម្តាយឈ្មោះ លីម ឡុន អាយុ៤១ឆ្នាំ ឪពុកឈ្មោះ ស៊ីម សម្បត្តិ អាយុ៤៨ឆ្នាំ មានទីលំ នៅភូមិ កំពង់បាស្រូវ ត្រូវបានជនសង្ស័យខាងលើចាប់រំលោភរួចកាច់កសម្លាប់បំបិទមាត់កាលពីយប់ ថ្ងៃទី២៥ ហើយត្រូវបានក្រុមគ្រួសាររកឃើញនៅព្រឹកថ្ងៃទី ២៦ និងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់នៅពេលទាបភ្លឺព្រឹក ថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ២០១៥ ធ្វើបុណ្តបានបុណ្យ ធ្វើបាបបានបាប៕
ព័ត៌មានជាតិ
មតិយោបល់