អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយថាខ្សែបម្រើ Jack Wilshere នឹងអវត្តមានការប្រកួតនៅថ្ងៃអាទិត្យសប្តាហ៍នេះ ជាមួយនឹងក្លិប Everton បន្ទាប់ពីវះកាត់បញ្ហារបួសកជើង ។
អ្នកចាត់ការទូទៅ បារាំងរូបនេះ បានបញ្ជាក់ថា គាត់នឹងទុកឲ្យ Jack Wilshere សម្រាកក្នុងរយៈពេលវែង ។ ក៏ប៉ុន្តែធាតុពិត វាមានរយៈពេលតែ មួយសប្តាហ៍តែប៉ុណ្ណោះ ដែល Jack Wilshere សម្រាក នឹងតម្រូវឲ្យវិលត្រឡប់មកកាន់ទីលាន ។
លោក Arsene Wenger បាននិយាយថា យើងចង់ឲ្យគាត់សម្រាករយៈពេលវែង ពោលគឺរហូតដល់បញ្ចប់រដូវកាល ប៉ុន្តែ បើសិនសប្តាហ៍ក្រោយ គាត់អាចវិលមកវិញ ជារឿងល្អនឹងឆាប់ណាស់ តែវាមិនមែនដូច្នោះទេ៕
ព័ត៌មានជាតិ
មតិយោបល់