ភ្នំពេញៈ រថយន្តដឹកដីមួយគ្រឿងបានបើកក្នុងល្បឿនលឿនទៅបុកចំកង់រម៉កបែកកង់ម្ខាងហើយរម៉កខ្ទាតថយក្រោយបណ្តាលឲ្យប៉ះរថយន្តម៉ាកCRVដែលកំពុងបើកពីក្រោយរងការខូចខាតតែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវបេតុង ភូមិជាងទងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីមួយគ្រឿងម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខចង្កូតស្តាំPP 1252បើកបរក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវបេតុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវចង្អៀតផងនោះរថយន្ត ក៏ជ្រុលទៅបុករម៉កអត់ស្លាកលេខបែកកង់ហើយរម៉កខ្ទាតថយក្រោយទៅប៉ះជាមួយរថយន្តម៉ាកCRV ពាក់ស្លាកលេខ ភ្នំពេញ2C…
មតិយោបល់