សុភាពនារីគ្រប់រូបតែងតែប្រាថ្នាចង់បានសុខភាពល្អ និងមានសម្រស់ស្រស់ស្អាត ដើម្បីទាក់ទាញ ដោយក្នុងចំណុចដែលទាក់ទាញរបស់ស្រីមានដូចជាផ្ទៃមុខ ស្បែក ដើមទ្រូង ត្រគៀក ជាដើម។ ចំណុចទាំងនេះគឺសុទ្ធសឹងតែជួយលើកដំកើនសម្រស់សម្រាប់នារី ប៉ុន្តែនារីគ្រប់រូបប្រហែលជាភ្លេចថា ជើងស្រឡូន ស្អាតគឺជាផ្នែកមួយដែលគួរឲ្យទាក់ទាញបំផុតសម្រាប់នារី នាពេលបច្ចុប្បន្ន ព្រោះថា បច្ចុប្បន្ននារីៗ ចូលចិត្តស្លៀកខ្លី។
ខាងក្រោយនេះជាវិធីសាស្ត្រសាមញ្ញៗ និងងាយស្រួលបំផុត ដើម្បីឲ្យជើងនារីៗស្រស់ស្អាត និងទាក់ទាញបំផុត៖
០១) ប្រើប្រាស់ប្រេងលាបជារៀងរាល់ថ្ងៃ
ទម្លាប់នៃការប្រើប្រាស់ប្រេង ឬក្រែម សម្រាប់ម៉ាស្សានៅលើជើងយ៉ាងហោចណាស់ ៥ នាទីជាងរៀងរាល់ថ្ងៃមុនពេលចូលគេ វាអាចជួយផ្គត់ផ្គងជាតិសំណើមដល់ស្បែក។ ជាពិសេសស្បែករបស់លោកអ្នកនឹងមានភាពទន់រលោង ប្រសិនបើអ្នកអនុវត្តវាជារៀងរាល់ថ្ងៃ។
០២) ត្រាំជើងក្នុងទឹកក្តៅ
ចុងបញ្ចប់នៃការត្រាំជើងនៅក្នុងទឹកក្តៅនោះអ្នកត្រូវបន្ថែមអំបិលបន្តិចដើម្បីបង្កើនប្រសិទ្ធិភាព។ វិធីនេះអ្នកមិនត្រឹមតែជួយឲ្យស្បែករបស់អ្នកមានសភាពទន់ប៉ុណ្ណោះទេ វាថែមទាំងអាចជួយបន្ធូរអារម្មណ៍តានតឹងរបស់អ្នកនៅពេលសម្រាកបានថែមទៀត។
០៣) ប្រើដុំថ្ម
បន្ទាប់ពីការងូតទឹក អ្នកដុំថ្មត្រដុសនៅលើជើងដើម្បីជំរុះកោសិកាស្បែកចាស់ៗ ដែលងាប់ទាំងនោះចេញ។ ម្យ៉ាងវិញទៀត វាគឺជាវិធីដ៏មានប្រសិទ្ធិភាព និងអាចអនុវត្តនៅឯផ្ទះដោយខ្លួនឯងបាន។
០៤) ប្រើក្រូចឆ្មា
ប្រើសិនបើអ្នកចង់ឲ្យស្បែករបស់អ្នកមានភាពទន់ ភ្លឺរលាង សូមព្យាយាមប្រើក្រូចឆ្មាស្រស់។ ចិតក្រូចឆ្មាជាចំណិតៗ រួចលាបនៅលើស្បែក នៅក្នុងពេលយប់ នេះជាវិធីដ៏ល្អ និងមានប្រសិទ្ធិភាពខ្លាំងណាស់។
០៥) ពាក់ទ្រនាប់ជើងប៉ាតា
ប្រភេទនៃស្បែកជើងក៏អាចប៉ះពាល់ដល់ស្ថានភាពអាក្រក់នៃជើងរបស់អ្នកផងដែរ។ ប្រសិនបើអ្នកមិនចង់ឲ្យរបស់ខ្លួនបាត់បង់នូវភាពទាក់ទាញ គួរតែទិញទ្រនាប់ជើងដែលមានសភាពទន់មិនឈឺជើង។
០៦) ស្រោមជើង
នៅពេលដែលអ្នកចេញទៅក្រៅផ្ទះ ឬទៅធ្វើការគួរតែញាក់ស្រោមជើងដែលមានភាពទន់ ហើយយឺត ព្រោះវាងាយស្រួលក្នុងការបត់បែន និងអាចការពារធូលីដី ដែលធ្វើឲ្យជើងមានភាពកខ្វក់។ នេះក៏ជាវិធីសាស្ត្រមួយដែលអាចជួយឲ្យសុភាពស្ត្រីគ្រប់រូបជៀសផុតពីផលប៉ះពាល់ដោយកំដៅថ្ងៃផងដែរ៕
មតិយោបល់