ព័ត៌មានជាតិ

​ឃាត់​ខ្លួន​លោក​អនុសេនីយ៍ទោ លឹម ដា​រ៉ា​រ័ត្ន ប្រាក់ខែ​ចាយ​មិន​គ្រប់​ឆ្លៀត​ជួញដូរ​គ្រឿងញៀន​

​កំពង់ធំៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ ចុះ​បញ្ជា​ផ្ទាល់​ឃាត់ខ្លួន​លោក​អនុសេនីយ៍ទោ មា្ន​ក់នៅ​បំរើការ​នៅ​អគ្គនាយកដ្ឋាន​អន្តរាគមន៍ បាន​កំពុងតែ​ធ្វើ​សកម្មភាព ជួញដូរ​គ្រឿងញៀន ត្រូវបាន​លោក វរៈសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងកា​រង​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ដឹកនាំ​កំលាំង ចុះបង្ក្រាប​ការជួញដូរ​គ្រឿងញៀន នៅ​ចំណុច ភូមិ​ព្រៃ​ប​ល្លិច សង្កាត់ អាចារ្យ​លាក់ ជាប់ ktv សុវណ្ណ វេលា​ម៉ោង ១២,៣៥​នាទី​យប់ ថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ​២០១៥ ។​
​លោក​អនុសេនីយ៍ទោ លឹម ដា​រ៉ារ័​ត្ឋ មាន​អាយុ​ត្រឹមតែ​៣៣​ឆ្នាំ ត្រូវ​បាន​ធ្លាក់ខ្លួន ក្លាយជា​អ្នកទោស ដោយសារ​តែ​ដៃ​ម្ខាង​កាន់​ច្បាប់ ដៃ​ម្ខាង​កាន់​គ្រឿងញៀន ជួញដូរ​នៅ​ភ្នំពេញ​មិន​អស់ចិត្ត បែរជា​មក​ធ្វើជា​មេ​ធំ ចែកចាយ​គ្រឿងញៀន​ក្នុង​ខេត្ត​កំពង់ធំ ត្រូវបាន​ឃាត់ខ្លួន ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ ២០៧ សង្កាត់​អូ​ស្សី​២ ខ័ណ​៧​ម​រា​រាជធានី​ភ្នំពេញ មេ​គ្រឿងញៀន លឹម ដា​រ៉ា​រ័ត្ន មាន​តួរ​នាទី​ជា នាយរង​ផែនការ នៃ​អគ្គនាយកដ្ឋាន នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ដោយឡែក នៅ​ថ្ងៃ​ទី ១ ខែ មិនា ឆ្នាំ ២០១៥ បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ដោយសារ​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ គ្រឿងញៀន ខណៈពេល​ដែល​កំពុងតែ​ធ្វើ​សកម្មភាព ប្រើប្រាស់​ត្រូវ​បាន កំលាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​យកមក កាន់​អធិការ​ស្រុក​បារាយណ៍ ដើម្បី​ធ្វើ​កំណត់ហេតុ​បញ្ជូន​មក​ស្នងការ​នគ​រ​បាល ខេត្ត​កំពង់ធំ​។​
​ជនសង្ស័យ​ត្រូវបាន​ស្គាល់ឈ្មោះ អ៊ីង​សុ ផល ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ បច្ចុប្បន្ឋ រស់នៅ​ភូមិ ការ​តា​ល ឃុំ​សូ​យោង ស្រុក​បារាយណ៏ ខេត្ត​កំពង់ធំ មុខរប​របើក​ត្រាក់ទ័រ ឃាត់​ខ្លួន​ពី​បទ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​សំណាក់ ចំរើន​លាភ បន្ទប់​២៧ នៅវេលា​ម៉ោង ១២,១៥​នាទី​យប់​ភូមិ កំពង់​ជំ សង្កាត់​កំពង់រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។ វត្ថុតាង មាន​ថ្នាំញៀន ម៉ា​ទឹកកក ២​កញ្ចប់​តូច និង​ឧបករណ៏ប្រើប្រាស់ ។​
2015-03-02_190434

2015-03-02_1904492015-03-02_190413

មតិយោបល់