ព័ត៌មានជាតិ

​ឥណ្ឌា បាន​ប្រកាសលក់​វ៉ាក់សាំង Covishield ដល់រដ្ឋ​ និងឯកជន ក្នុងតម្លៃផ្សេងគ្នា

វិទ្យាស្ថានសេរ៉ូម​នៃប្រទេស​ឥណ្ឌា បាន​ប្រកាសលក់​វ៉ាក់សាំង ដល់រដ្ឋ​ និងឯកជន ក្នុងតម្លៃផ្សេងគ្នា ដើម្បីជំរុញ​សន្ទុះ​ការចាក់វ៉ាក់សាំង​ក្នុងប្រទេស។

វិទ្យាស្ថាន​នេះ​បញ្ជាក់​ថា វ៉ាក់សាំង​ដែលខ្លួនផលិតបាន ៥០% នឹង​ត្រូវផ្តល់​ជូន​រដ្ឋាភិបាល សម្រាប់​កម្មវិធីចាក់វ៉ាក់សាំងទូទៅ និង ៥០% គឺសម្រាប់​លក់​មន្ទីរពេទ្យ​រដ្ឋ និងមន្ទីរពេទ្យឯកជន។ ក្នុងនោះ សម្រាប់ពេទ្យរដ្ឋ តម្លៃ​ជាង ៥ដុល្លារក្នុង១ដូស និង​សម្រាប់​ពេទ្យឯកជន​តម្លៃ​ជិត ៨ដុល្លារ​ក្នុង១ដូស។

វិទ្យាស្ថានសេរ៉ូមបានបន្ថែម​ថា ក្នុងរយៈពេល ៤ ទៅ ៥ខែខាងមុខ វ៉ាក់សាំងនេះ​នឹង​មាន​សម្រាប់​ការលក់រាយ និង​ការជូញដូរសេរី៕

ប្រភព៖ Indiatimes

មតិយោបល់