ចាប់តាំងពីឆ្នាំ ២០០៧ មកដល់បច្ចុប្បន្ន មាន iPhone ចំនួន ៧០០លានគ្រឿងត្រូវបានលក់នៅលើទីផ្សារ ដោយបានក្លាយជាស្មាតហ្វូនដែលលក់បានច្រើនជាងគេបំផុតនៅក្នុងពិភពលោក។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានថ្លែងឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ Spring Forward កាលពីយប់មិញថា ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់ចុងឆ្នាំ ២០១៤ មាន iPhone ចំនួន ៧០០លានគ្រឿងត្រូវបានលក់ទៅលើទីផ្សារ ដែលនេះជាលទ្ធផលដ៏ល្អប្រសើរមួយសម្រាប់ក្រុមហ៊ុន Apple ហើយលោកសង្ឃឹមថា ការលក់ iPhone នឹងបន្តកើនឡើងថែមទៀត នៅឆ្នាំ ២០១៥ នេះ។
គួរបញ្ជាក់ផងដែរថា ការលក់ iPhone មានសន្ទុះខ្លាំងនៅឆ្នាំ ២០០៧ , ២០០៩ និងនៅឆ្នាំ ២០១៤ ដែលទាំង៣ឆ្នាំនេះ គឺសុទ្ធសឹងតែជាឆ្នាំ ដែល Apple ធ្វើការផ្លាស់ប្ដូរមុខមាត់ iPhone៕
មតិយោបល់