ព័ត៌មានជាតិ

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ នឹង​មក​ទស្សន​កិច្ច​ស្រុក​ខ្មែរ ​២​ថ្ងៃ​

ភ្នំពេញ៖ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao នឹងធ្វើទស្សនកិច្ច​នៅកម្ពុជា រយៈពេល​២ថ្ងៃ ១០-១១ ខែមីនា ឆ្នាំ​២០១៥ ដើម្បីបង្ហាញសុឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រ​ដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា នេះបើយោងតាម​សេចក្ដី​ប្រកាសព័ត៌មានរបស់​ ADB។

យោងតាមសេចក្តីប្រកាស បានដឹងថា នៅក្នុងដំណើរទស្សនកិច្ច​ចំនួនពីរថ្ងៃនោះ លោក Takehiko Nakao ក៏នឹងចូល
ជួបពិភាក្សាការងារ និងសម្តែងការគួរសម​ជាមួយ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន​ និងលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ព្រមទាំងលោក ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន​ និងកីឡា​ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥។

គួរបញ្ជាក់ផងដែរថា ADB ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៦ ក្នុងគោលបំណងជួយសម្រួល​ដល់ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី ដោយបច្ចុប្បន្ន​មានប្រទេសជាសមាជិក​ចំនួន ៦៧៕

JAPAN-ASIA-ECONOMY-BANK-ADB

មតិយោបល់