ព័ត៌មានជាតិ

​តែ​បៃតង់ ជួយ​មិន​ឲ្យ​ដុះ​ក្បាលពោះ​

បច្ចុប្បន្ន​យើង​សង្កេតឃើញថា យុវវ័យ​ជា​ច្រើន​ចូល​ចិត្ត​ផឹក​តែ​បៃតង ដោយ​ពួកគេ​និយាយថា វា​មាន​រសជាតិ​ឆ្ងាយ និង​ជា​តម្រូវការ​របស់​ពួកគេ​។ ប៉ុន្តែ​គេ​មិន​បានដឹងថា តែ​បៃតង​វា​មាន​អត្ថប្រយោជន៍​លើស​ពី​អ្វី​ដែល​ពួក​ដឹង​នោះទេ​។ តើ​តែ​បៃតង​មាន​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​សុខភាព​?
tea
​យោងតាម​រាយការណ៍​របស់​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​អាមេរិក បានឲ្យដឹងថា តែ​បៃតង​មាន​សមត្ថភាព​ជួយ​កាត់បន្ថយ​ការឡើង​ទម្ងន់ និង​ជូ​យ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ដុះ​ក្បាលពោះ ពោល​អ្នក​ផឹក​តែ​បៃតង់​មិន​បណ្ដាល​ឲ្យ​ដុះ​ក្បាលពោះ​នោះទេ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ ផ្នែក​ចំណីអាហារ​នៅ​សាកលវិទ្យាល័យ US Pennsylvania State University បានឲ្យដឹង​ថា​ពួក​កណ្តុ​រធាត់ៗ​ដែល​គេ​ដាក់​ឲ្យ​ស៊ីនូវ​សមាសធាតុ​ចំណី​ដែល​មាន​នៅ​ក្នុង​តែ​ពណ៌​បៃតង​រួម​ជាមួយ​ចំណី​ដែល​មាន​សារជាតិ​ខ្លាញ់​ខ្ពស់​មាន​ការឡើង​ទម្ងន់​យឺត​ជាង​ក្រុម​កណ្តុរ​ដែល​មិន​បាន​ទទួល​នូវ​សារជាតិ​តែ​ពណ៌​បៃតង​។​

លោក JoshuaLambert ជំនួយការ​សាស្ត្រាចារ្យ​នៃ​វិទ្យាសាស្ត្រ​ចំណីអាហារ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​កសិកម្ម​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​និយាយថា​“​នៅក្នុង​ការធ្វើ​ពិសោធន៍​នេះ​យើង​មើលឃើញ​ថា​អត្រា​នៃ​ការកើនឡើង​ទម្ងន់​រាងកាយ​មាន​ការថយចុះ​”​។​ក្រុម​អ្នកស្រាវជ្រាវ​បាន​បញ្ចេញ​ឲ្យដឹង​នូវ​លទ្ធផល​ស្រាវជ្រាវ​របស់​ពួកគេ​នៅ​ក្នុង​ទំព័រ​អន​ឡាញ​មួយ​និយាយ​អំពី​ការ​ដុះ​ក្បាលពោះ ឬ​ភាពធាត់​ហួសប្រមាណ (Obesity) កាលពី​ថ្ងៃ​អង្គារ​។​ពួកគេ​បាន​ផ្តល់​នូវ​ចំណី​ដែលមាន​សារជាតិ​ខ្លាញ់​ខ្ពស់​ទៅឲ្យ​ក្រុម​កណ្តុរ​ចំនួន​២​។​ក្រុម​កណ្តុរ​ដែល​ត្រូវ​ផ្តល់​នូវ​សមាសធាតុ​ចំណី​ដែលមាន​ជាតិ Epigallocatechin-3-gallate​ឬ​EGCG​ដែល​មាន​នៅ​ក្នុង​តែ​ពណ៌​បៃតង​ភាគច្រើន​រួមផ្សំ​ជាមួយនឹង​អាហារ​ដែល​មាន​សារជាតិ​ខ្លាញ់​ខ្ពស់ មាន​ការឡើង​ទម្ងន់ ៤៥​ភាគរយ​តិចជាង​ក្រុម​កណ្តុរ​ដែល​ស៊ី​នូវ​ចំណី​ដូច​គ្នា​តែ​គ្មាន EGCG៕​

មតិយោបល់