ព័ត៌មានជាតិ

ISIS ​បង្រៀន​ក្មេង​ឲ្យ​ក្លាយ​ជា​ឃាតក​ជំនាញ​

ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានបង្ហាញវីដេអូថ្មីមួយទៀត ពីសកម្មភាពកុមារម្នាក់បាញ់សម្លាប់អ្នក​ស៊ើបការណ៍​របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៥។

អ្នកស៊ើបការណ៍របស់អ៊ីស្រាអែល ត្រូវបានគេស្គាល់ឈ្មោះថា «Mohamed Said Ismail Musallam» វ័យ ១៩ឆ្នាំ ជាកូនកាត់អ៊ីស្រាអែល-ប៉ាឡេស្ទីន ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជាត្រូវក្រុម ISIS ចាប់ខ្លួនបាន និងសម្លាប់​នោះទេ។

ក្រុម ISIS បានបញ្ជាក់នៅក្នុងវីដែអូ​នោះថា លោក Mohamed Said Ismail Musallam ជាភ្នាក់ងារដែ​ត្រូវ​គេ​​បញ្ជូនមកស៊ើបការណ៍ក្រុម ISIS ហើយត្រូវបាន ISIS ស៊ើបដឹង និង​បញ្ជូនមកហើយកុមារម្នាក់បាញ់​សម្លាប់​ដើម្បីជាបទពិសោធ និងគំរាម៕

2015-03-11_1309562015-03-11_1310092015-03-11_1310152015-03-11_1310222015-03-11_131035

មតិយោបល់