ព័ត៌មានជាតិ

ហ្វីលីពីនបន្តបិទខ្ទប់រដ្ឋធានីម៉ានីល និងដាក់បម្រាមលើអ្នកដំណើរមកពីប្រទេសជាច្រើន ដើម្បីទប់ស្កាត់កូវីដ-១៩

 

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃចន្ទសប្ដាហ៍នេះបានសម្រេចចិត្តបន្តអនុវត្តវិធានការបិទខ្ទប់មួយផ្នែកនៅក្នុងរដ្ឋធានីម៉ានីល និងខេត្តនៅក្បែរខាង រហូតដល់ពាក់កណ្ដាលខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 បើទោះជាចំនួនករណីឆ្លងបានថមថយចុះក៏ដោយ។

បើតាមវិធានការបិទខ្ទប់ខាងលើ ការជួបជុំបែបសាសនាត្រូវបានអនុញ្ញាតឱ្យមានអ្នកចូលរួម ៣០ភាគរយ ខណៈនៅតាមភោជនីយដ្ឋាននានាកំណត់ ត្រឹម ២០ភាគរយ ហើយការធ្វើដំណើរដែលគ្មានភាពចំាបាច់នៅតែត្រូវហាមឃាត់ដដែល។

ទន្ទឹមគ្នានឹងការបន្តអនុវត្តវិធានការបិទខ្ទប់ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេក៏បានសម្រេចចិត្តពន្យារពេលបម្រាមលើអ្នកដំណើរមកពីប្រទេសឥណ្ឌា, ប៉ាគីស្ថាន, ស្រីលង្កា, បង់ក្លាដែស, នេប៉ាល់, អូម៉ង់, និងអេមីរ៉ាត់អារ៉ាប់រួម រហូតដល់ថ្ងៃទី១៥ ខែមិថុនាផងដែរ៕

មតិយោបល់