ព័ត៌មានជាតិ

លោក លួ​ន​អាន សំរេច ៖ មិន​បាន​ទារ​ប្រាក់​លើ​ច្បាប់​រត់​ការសាងសង់​ដូច​អ្វី​ដែល​គេ​ថា​នោះទេ

​ភ្នំពេញ​៖ អនុប្រធាន​ការិយាល័យ​ភូមិបាល​សុរិយោដី​ក្រុង​ទទួលបន្ទុក​កិច្ទការ​សំណង់​លោក លួ​ន​អាន សំរេច បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅលើ ជន​ដែល​មូល​បង្កាច់​កេរ្តិ៍ឈ្មោះ​របស់​លោក ដើរ​និយាយ​តែ​ផ្តេស​តែ​ផ្តាស់ ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ទាល់តែ​សោះ​ឡើយ ដោយ​ចោទ​លោក​ថា ទារ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ លើ​ច្បាប់​សាងសង់​អគារ ។ ក្រោយ​ព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន បាន​ចុះផ្សាយ គ្មាន​ប្រភព​ត្រឹមត្រូវ ដោយ​ដកស្រង់​សម្តី ពី​ជនខិលខូច ដែល​កាច់​កុង​លោក ក្នុង​របរ​រកស៊ី​របស់​គ្រួសារ​លោក កន្លងមក លោក លួ​ន​អាន សំរេច បាន​មាន ប្រសាសន៍​តាម​ទូរស័ព្ទ ប្រាប់​សារព័ត៌មាន ដំណឹង​ថា ៖​វា​មិន​អាច​កើត​រឿង​នោះ​បាន​ឡើយ តើ​លោក​ទៅ​មាន​លទ្ធភាព​ឯណា ដើរ​កូរ​រកលុយ​ទូទាំង​ខេត្ត លើ​ច្បាប់​រត់​ការសាងសង់ រាប់​ម៉ឺន​ដុល្លារ​នោះ ដោយ​លោក​មាន​តំណែង​ជា អនុប្រធាន​ការិយាល័យ​ភូមិបាល​សុរិយោដី​ក្រុង​ទទួលបន្ទុក​កិច្ទការ​សំណង់ ។​លោក​បាន​មានប្រសាសន៍​បន្ត​ថា ដោយសារតែ​លោក មាន​រូបវ័ន្ត​បុគ្គល ចេញ​ច្បាប់​ដោយ​ក្រសួង ទើប​ឆ្លៀតឱកាស​ពេលទំនេរ នៅពេល​យប់ ថ្ងៃ​សៅរ៍ និង អាទិត្យ អាច​សិក្សារ​និង​គូរ​ប្លង់​បាន មិនមែន​ជា​ម៉ោង​ធ្វើការ​របស់​រដ្ឋ ។ លោក​បន្ថែម​ទៀត​ថា រឿង ដែល​ថា​លោក យក​ពី​គេ ៧៥០០ ដុល្លារ ពី​ភោជនីយដ្ឋាន ម្លិះ លើ​ច្បាប់​សាងសង់​វា​មិនមែន​ជា​ការពិត​នោះ​ទេ អ្វី​ដែល​គេ​បំប៉ោង​ព័ត៌មាន​នេះ ចង់​កាច់​កុង​មុខតំណែង​របស់​លោក តែប៉ុណ្ណោះ ខណៈ​ដែល​ឃើញ បងប្អូន​របស់​លោក សុទ្ធតែ​ជា​អ្នក​រកស៊ី​មានមុខមាត់​ក្នុង​ទឹកដី​សៀមរាប ក៏​មូល​បង្កាច់​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ទាល់តែ​សោះ​ឡើយ ។​ដើម្បី​ស្រាយ​បំភ្លឺ​រឿងនេះ ខាង​ភោជនីយដ្ឋាន ម្លិះ​បានចេញ​លិខិត​មួយ បញ្ជាក់ថា ខាង​ភោជនីយដ្ឋាន បាន​បង់​អោយ​លោក​នៅ​សេវាកម្ម​សិក្សារ​និង​គូរ​ប្លង់ ចំនួន ១០០០ ដុល្លារ រីឯ​រឿង​រត់​ការសាងសង់ គឺជា​រឿង របស់​ភោជនីយដ្ឋាន ដោយ​បង់​ទៅ​តាម​អ្វី​ដែល ខាង​ច្បាប់​រដ្ឋ បានកំណត់​មក​តែ​ប៉ុណ្ណោះ ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ លោក លួ​ន​អាន ចំណេះ ដែល​ត្រូវជា ប្អូន​របស់​លោក លួ​ន​អាន សំរេច បាន​មានប្រសាសន៍​ផងដែរ​ថា អ្វី​ដែល​ចោទ​ខាងលើ វា​គ្រាន់តែ​ជា​រឿង​យល់ច្រឡំ តែប៉ុណ្ណោះ ខណៈ​ពីក្រោយ​ខ្នង​បង​របស់​លោក រួមទាំង​លោក​ផង​ដែរ​នោះ សុទ្ធតែ​ជា​អ្នក​មានទ្រព្យ​ស្រាប់ និង​អ្នករកស៊ី​ដុំកំភួន ទើប​មាន​ការឈ្នានីស​យ៉ាងនេះ ” ។ លោក​បាន​មានប្រសាសន៍​បន្ត​ថា ខាង​ភោជនីយដ្ឋាន ម្លិះ ដែល​បាន​អោយ​លោក សិក្សារ​និង​គូរ​ប្លង់ ដើម្បី​រត់​ការសាងសង់​លើ​ទឹកដី​សៀមរាប បានចេញ​លិខិតបញ្ជាក់​មួយច្បាប់ លើ​បញ្ហា​នេះ ដើម្បី​ស្រាយ​បញ្ជាក់ថា លោក លួ​ន​អាន សំរេច (​បង​ខ្លួន​) មិន​បាន​ពាក់​ព័ទ្ធ​រឿង​ទារលុយ រាប់​ម៉ឺន​ដុល្លារ​សាងសង់​នោះទេ តែ​បើ​នៅ​មិន​ជឿ​ទៀត អាច​ទៅ​សួរ​ខាង​ភោជនីយដ្ឋាន​ម្លិះ​បាន ។ លោក​បាន​សង្កត់ធ្ងន់ថា គ្មានរ​ណា​ទៅ​ហាន បំពាន​ច្បាប់​របស់​រដ្ឋ​នោះ​ទេ បើ​ធ្វើ​ដូច្នោះ​មែន ដូច​អា ក ខ្លួនឯង​៕

DSC09729
ខាងក្រោមនេះគឺជា​វិក័យប័ត្រ និងលិខិតបញ្ជាក់ពីភោជនីយដ្ឋានម្លិះ៖

Clarification_Page_1Clarification_Page_2Clarification_Page_3

មតិយោបល់