ព័ត៌មានជាតិ

អគ្គស្នងការ​រង​នគរបាលជាតិ ខេង សុមេធ បើ​បង្ក្រាប​បាន​ករណី​គ្រឿងញៀន​បាន​មេក្លោង​ធំ​នឹង​ជួន​រង្វាន់​គាប់​ចិត្ត​

​បន្ទាយ​មានជ័យៈ នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិៈ លោក​នឹង​ផ្តល់​រង្វាន់​ជា​ទី​គាប់ចិត្ត​បើ​បង្ក្រាប​បាន​មេក្លោង​ធំ​ជួញដូរ​គ្រឿងញៀន​ព្រោះ​ថា​បទល្មើស​គ្រឿងញៀន វា​មាន​ការ​ប្រទាក់ក្រឡា​គ្នា ពី​ក​ទៅ​ខ ពី​ខ​ទៅ​គ ដូច្នេះ​លោក​ស្នើអោយ សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​ខេត្ត រួម​គ្នា​បង្ក្រាប​។​
​ការ​ថ្លែង​ដូចនេះ​ក្នុង​ពិធី​ផ្សព្វផ្សាយ សន្និបាត​របស់​ក្រួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង បំពាក់​ឋានន្តរស័ក្ត​មន្ត្រីនគរបា​ល​ជាតិ​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការចូលរួម​ពី​សំណាក់​ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រីនគរបាល​ទូទាំង​ខេត្ត ។​
​លោក​ឧត្តមសេនីយ៍ ខេង សុមេធ បានអោយដឹង​ទៀត​ថា កន្លងមក​តាមរយៈ​សាព័ត៍​មាន​ខេត្ត​បន្ទាយមានជ័​យ មិន​ថា​ប៉ូលីស ឬ​ប៉េអឹម បង្ក្រាប​បាន​ករណី​គ្រឿងញៀន​បន្តបន្ទាប់​គ្នា តែ​នៅ​មិនទាន់​ឃើញ​បង្ក្រាប​បាន​មេក្លោង​ក្នុង​ការជួញដូរ​នៅឡើយ​ទេ ។ ក្នុងនោះ​លោក​ពុំ​ជឿរ​ថា អ្នកជួញដូរ​គ្រឿងញៀន ជិះ​យន្តហោះ ឬ​មក​ពី​ទី​ឆ្ងាយ​ឡើយ គឺ​ប្រាកដជា​អ្នកប្រើប្រាស់​ទៅ​ទិញ​អ្នក​ចែកចាយ ហើយ​អ្នក​ចែកចាយ ទៅ​យក​បន្ត​មានន័យថា ក​ទៅ​ខ ខ​ទៅ​គ បើ​យើង​ចាប់បាន​ម្នាក់​ក្នុងចំនោម​ហ្នឹង ហេតុ​អ្វី​យើង​មិន​អាច​បង្ក្រាបបាន​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​គ្រឿងញៀន​នេះ​បាន ។ ដើម្បី​យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី អាណាព្យាបាល និង​សង្គម លោក​សូម​អោយ​សមត្ថកិច្ច​រួមគ្នា បង្ក្រាប​អោយបាន​មុខសញ្ញា​ជួញដូរ​ធំ ៗ លោក​នឹង​ផ្តល់​រង្វាន់​ជា​ទី​គាប់​ចិត្ត ។
​យោងតាម​របាយការណ៍ បូកសរុប​ការងារ​របស់​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ឆ្នាំ ២០១៤ បទល្មើស​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល​ខេត្ត​បន្ទាយមានជ័យ បង្ក្រាបបាន​៨៤​លើក ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣០៩​នាក់ ក្នុងនោះ​ស្រី​២៧​នាក់ ដកហូត​វត្ថុតាង​នៅ​ថ្នាំញៀន​ចំនួន​១៥,៦៨៩​គ្រាប់ ម៉ា​ទឹកកក​២៧៩​កូន​ថង់​តូច ស្មើរ​និង​៧៤៨,៨​ក្រាម ថ្នាំ​កេតា​មីន ២០​ប្រអប់ ស្មើរ​និង​៥០០​ដប រថយន្ត​៣​គ្រឿង​ម៉ូតូ​២៧​គ្រឿង ប្រាក់​ខ្មែរ ប្រាក់​ថៃ និង​ដុល្លា សរុប​ជិត​៣​លាន​រៀល ៕​
2015-03-11_162536

មតិយោបល់