កម្ពុជា ​៣ឆ្នាំ​ទៀត​ ឈប់​ទិញ​ភ្លើង​ពី​បរ​ទេស​​

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងអះអាង នៅក្នុងរយៈពេល ៣ឆ្នាំទៀត កម្ពុជា​ឈប់ត្រូវការ​ភ្លើង​ពីបរទេស ហើយនឹងកំណត់​តម្លៃស្ដង់ដា​មួយនៅទូទាំងប្រទេសបាន នេះបើយោងតាម​អនុប្រធានគណៈកម្មការទី៩ លោក ម៉ៅ មុនីវណ្ណ បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៥។

លោក ម៉ៅ មុនីវណ្ណ បាននាំពាក្យជំនួសឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថា ទៅអនាគត នៅពេលដែលយើងរៀបចំ បណ្ដាញសេវាអគ្គិ សនី បានទូទាំងប្រទេស យើងលែងត្រូវការភ្លើងពីបរទេសទៀតហើយ ព្រមទាំងអាចកំណត់តម្លៃ ស្តង់ដានៅទូទាំងប្រទេសតែម្ដង ដោយ គោលការណ៍នឹងចាប់ផ្ដើមអនុវត្ត នៅឆ្នាំ២០១៦។ ក្នុងនោះ លោកក៏បានបញ្ជាក់ថា ៣ឆ្នាំទៀត កម្ពុជា លែងទិញភ្លើងពីវៀតណាម និងថៃហើយ៕

T-0176

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *