ព័ត៌មានជាតិ

ប្រាក់ចំណូល Audi កើនឡើង​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៤

​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Audi នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ បាន​ប្រកាស​ឲ្យដឹង​ថា ប្រាក់ចំណូល​នៅ​ឆ្នាំ ២០១៤ មាន ៥៦,៧​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បាន​កើន​ឡើង​ជាង ១០​ភាគរយ ហើយក៏​ជា​លើក​ដំបូង​ផង​ដែរ​។

Audi បាន​ប្រកាស​ឲ្យដឹង​ថា នៅក្នុង​ឆ្នាំ ២០១៤ ខ្លួន​លក់​រថយន្ត​បាន ១,៧​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ ចិន​ជា​ទីផ្សារ​ធំ​បំផុត​របស់ Audi ដែល​នៅក្នុង​ឆ្នាំ ២០១៤ លក់​បាន​ជិត​៥៨​ម៉ឺន​គ្រឿង ដោយ​បាន​កើនឡើង ១៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៣៕

Audi

មតិយោបល់