ចិន បាននាំមុខអាល្លឺម៉ង់ និងបារាំង ក្នុងការនាំចេញអាវុធច្រើនជាងគេបំផុតក្នុងចំណាត់ថ្នាក់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ី នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយចេញផ្សាយនៅថ្ងៃចន្ទទី១៦ ខែមីនា។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ការនាំចេញអាវុធរបស់ចិន បានកើនឡើង ១៦ភាគរយ ខណៈដែលអាមេរិក មាន ៣១ភាគរយ និងរុស្ស៊ី មាន ២៧ភាគរយ។
ប្រទេសដែលទិញអាវុធពីចិនច្រើនជាងគេគឺមានប៉ាគីស្ថាន បង់ក្លាដែស និងមីយ៉ាន់ម៉ា ហើយក៏មានអាហ្វ្រិកផងដែរ ដោយនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ អាហ្វ្រិកបានទិញអាវុធពីចិនចំនួន ១៨ភាគរយ៕
មតិយោបល់