ព័ត៌មានជាតិ

ជំនួយ​ឥត​សំណង​មិត្ត​ចិន​ មក​កម្ពុជា​កើន​ឡើង​ដល់ ​$១៦៥​លាន​ក្នុង​ឆ្នាំ ​២០១៥​

ភ្នំពេញ៖ វិស័យហេដ្ឋានរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ភាគច្រើនគឺបានមកដោយសារតែជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែល​ជំនួយ​ទាំង​នោះបានកើនលើងពីមួយឆ្នាំទៅមួយ ហើយសម្រាប់ឆ្នាំ ២០១៥ នេះ ជំនួយឥតសំណងរបស់ចិនមកដល់កម្ពុជាបានកើ​នឡើងរហូតដល់ ១៦៥លាន​ដុល្លារអាមេរិក។​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជាតិ AKP ចេញផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៥។

hun sen

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៩ និងស្ពានមិត្តភាពកម្ពុជា-ចិន នៅខេត្ត ស្ទឹងត្រែង នៅថ្ងៃទី០១ខែមេសា ឆ្នាំ២០១៥ ថា ជំនួយរបស់មិត្តចិនចំពោះកម្ពុជាមិនមានលក្ខខណ្ឌអ្វីទេ អ្វីដែលមិត្តចិនត្រូវការ ក៏ដូចជាសេចក្តីត្រូវការរបស់​យើងដែរគឺប្រសិទ្ធភាពសេដ្ឋកិច្ច។

សម្ដេចបានបញ្ជាក់ទៀតថា មានផ្លូវគឺមានសង្ឃឹមដូច្នេះនយោបាយហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅតែបន្ត។ ជំនួយឥតសំណងរបស់ចិនមកកាន់កម្ពុជា​បាន​បង្កើន​ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកាលពីឆ្នាំ២០១៤មាន៧០០លានយ័ន ប្រហែល១១៥លានដុល្លារ ហើយនៅឆ្នាំ២០១៥ នេះ ចិន​បានបង្កើនជំនួយឥតសំណងនេះរហូតដល់១.០០០លានយ័ន ប្រហែល១៦៥លានដុល្លារ ដែលយើងយកមកប្រើប្រាស់ក្នុងវិស័យអាទិភាព មាន​ដូចជាវិស័យអប់រំ សុខាភិបាល និងបញ្ហាសង្គមកិច្ច៕

ស្ពានមិត្តភាព កម្ពុជា-ចិន នៅខេត្តស្ទឹងត្រែង

ស្ពានមិត្តភាព កម្ពុជា-ចិន នៅខេត្តស្ទឹងត្រែងCambodian-Chinese Friendship Bridge in Stung Treng

Posted by ក្រសួងពាណិជ្ជកម្ម Ministry of Commerce on Tuesday, March 31, 2015

មតិយោបល់