ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់ផឹកស្រវឹង ដើរធ្លាក់ទឹកបៀរលង់ស្លាប់

ព្រៃវែងៈ កាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីស្ត្រីលង់ទឹកបៀរស្លាប់ នៅចំណុចភូមិដំណាក់សេរី ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ អ៊ុក ម៉ៅ ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឱ្យដឹងថា នៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៩ ជនរងគ្រោះឈ្មោះ អ៊ុក ម៉ៅ បានវង្វេងដើរធ្លាក់ទឹកបៀរលង់ស្លាប់ ។ លុះព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង៤ និង១០នាទីភ្លឺឈ្មោះ ចិន រឿន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅផ្ទះក្បែរគ្នា បានឡើងទៅដងទឹកបៀរ ស្រោចដំណាំ ស្រាប់តែប្រទះឃើញសពឈ្មោះ អ៊ុក ម៉ៅ អណ្តែតទឹកស្លាប់ នៅក្នុងទឹកបៀរ ក៏ផ្អើលឆោឡោប្តឹងសមត្ថកិច្ច។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានបញ្ជាក់ថា ជាទម្លាប់ជនរងគ្រោះផឹកស្រាសជាប្រចាំ និងឧស្សាវង្វេង ទើបបណ្ដាលឲ្យដើរធ្លាក់ទឹកបៀរលង់ស្លាប់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានពិនិត្យសព ពុំមានស្លាកស្នាមអ្វី កត់សម្គាល់ រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់