ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន កំពុងតែចាប់អារម្មណ៍លើការបង្កើតសេវាកម្មទូទាត់សាច់ប្រាក់តាមអនឡាញ បណ្ដាញ Facebook ក៏បានចាប់អារម្មណ៍ទៅលើសេវាកម្មនេះផងដែរ។
យោងតាមការចុះផ្សាយរបស់ Wall Street Journal បានឲ្យដឹងថា អ្នកប្រើប្រាស់កម្មវិធី Facebook Messenger ទាំងអស់អាចធ្វើការផ្ញើប្រាក់តាមកាតឥណទាន Visa ឬ Mastercard ទៅកាន់មិត្តភ័ក្តិក្នុង Facebook បាន។ សេវាកម្មនេះ នឹងត្រូវដាក់ឲ្យប្រើនៅក្នុងពេលឆាប់ៗនេះនៅលើទីផ្សារអាមេរិក ប៉ុន្តែសម្រាប់ប្រទេសផ្សេងៗនៅតាមនៅតាមក្រោយ ហើយសម្រាប់ការផ្ញើមិនត្រូវបានគិតថ្លៃឡើយ។
នៅពេលដែលធ្លាយព័ត៌មាននេះ ទើបគេនឹកឃើញដល់ លោក David Marcus ប្រធាន PayPal បានចូលបម្រើការងារនៅក្នុងបណ្ដាញសង្គម Facebook ក្នុងតួនាទីជាអនុប្រធាននៃផលិតផល Messenger ហើយក្រោយពីលោកបានចូលប៉ុន្មានខែ ក៏បែកធ្លាយរូបភាព Facebook អាចផ្ញើប្រាក់បាន៕
មតិយោបល់