កាលពីខែមករា ដើមឆ្នាំ មានព័ត៌មានចុះផ្សាយថា ក្រុមហ៊ុនស្មាតហ្វូន Huawei នឹងរៀបចំព្រឹត្តិការណ៍ធំមួយនៅថ្ងៃទី១៥ ខែមេសា ក្នុងទីក្រុងឡូងដ៍ ដើម្បីបង្ហាញស្មាតហ្វូនថ្មី Huawei P8 ដោយឡែកនៅពេលនេះ Huawei បានផ្ញើលិខិតអញ្ជើញភ្ញៀវឲ្យចូលរួម។
យោងតាមលិខិតអញ្ជើញបានឲ្យដឹងថា ព្រឹត្តិការណ៍នោះនឹងចាប់ផ្ដើមនៅម៉ោង ៣រសៀល ម៉ោងក្នុងតំបន់ ដោយនៅក្នុងកម្មវិធីនោះ ត្រូវបានគេរំពឹងថា នឹងបង្ហាញ Huawei P8 ដែលជាស្មាតហ្វូនថ្មី អេក្រង់ទំហំ ៥,២អ៊ីង និងមាន RAM ទំហំ 3GB ជាពិសេសគឺកាម៉េរាទំហំ ១៣មេហ្គាភិចសែល៕

មតិយោបល់