ព័ត៌មានជាតិ

ស្លាប់ ​និង​របួស​ជាង ​១០​នាក់​ដោយ​សារ​រថយន្ត​បុក​គ្នា​

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សជាង ១០នាក់ បានស្លាប់ និងរបួស នៅក្នុងហេតុការណ៍រថយន្តក្រុង បុកគ្នាជាមួយរថយន្ត ដឹក​ដំឡូង នៅក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែមីនា។

យោងតាមសំដីរបស់អាជ្ញាធរបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ៩៖៣០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ស្ថិតនៅ ភូមិវេល ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ បណ្ដាលឲ្យបុរសជាព្រូររថយន្តក្រុងស្លាប់ និង​អ្នកបើករថយន្តក្រុងជនជាតិវៀតណាមរបួសជើង ព្រមទាំងអ្នកដំណើរជិត ១០នាក់​ផ្សេងទៀតរងរបួស​ស្រាល។

បើតាមសំដីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដក្រុងដឹកអ្នកដំណើរជាជនជាតិវៀតណាម ចេញពីទីរួមខេត្ដក្រចេះ លុះពេលមកដល់ឃុំ២ធ្នូ ក៏បានបុកជាមួយរថយន្ដដឹកដំឡូង៕

2015-03-19_1128182015-03-19_1128312015-03-19_1129022015-03-19_112916

មតិយោបល់