ព័ត៌មានជាតិ

មនុស្ស ១៩​នាក់​បាន​ស្លាប់​ ក្នុង​ការ​បាញ់​ប្រហារ​នៅ​សារមន្ទីរ​ទុយនេស៊ី

មនុស្ស ១៩នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាញប្រហារមួយនៅក្នុងសារមន្ទីរ Bardo ជិត​អគាររដ្ឋសភា ក្នុងរដ្ឋធានី នៃប្រទេសទុយនេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅយប់ថ្ងៃទី១៨ ខែមីនា។

យោងតាមសំដីរបស់លោក Habib Essid នាយករដ្ឋមន្ត្រីទុយនេស៊ី បានឲ្យដឹងថា ក្នុងចំណោម​មនុស្ស ១៩នាក់​ ដែលបានស្លាប់នោះ មានក្រុមខ្មាន់គាំភ្លើង ២នាក់ និង​ប៉ូលិសម្នាក់ ចំណែក​ក្រៅពីនេះគឺជាភ្ញៀវទេសចរណ៍ដែល​មក​កម្សាន្ត​ និងទស្សនានៅក្នុងសារមន្ទីរ។
ដើមហេតុនៃការបាញ់ប្រហារនេះ នៅមិនទាន់ដឹងច្បាស់នោះទេ ប៉ុន្តែនៅពេលនេះ ក្រុមប៉ូលិសកំពុងតែធ្វើការ​ស៊ើប​អង្កេតយ៉ាងសកម្ម ព្រោះថាភ្ញៀវទេសចរណ៍ដែលស្លាប់​ មានមកពីប្រទេសអ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ អាល្លឺម៉ង់…៕

2015-03-19_102807

មតិយោបល់