ព័ត៌មានជាតិ

ប៉ូឡូញ​នៅតែ​បន្ត​តំណែង​ជា​អ្នក​ផ្គត់ផ្គង់​ផ្លែ​ប៉ម​ច្រើន​ជាង​គេ​បំផុត​សម្រាប់​ទីផ្សារ​អ៊ឺរ៉ុប​

​ទីក្រុង Warsaw ( 19/08/13 ) : នៅក្នុង​ឆ្នាំ 2013 នេះ​ប្រទេស​ប៉ូឡូញ​ត្រូវបាន​គេ​ជឿជាក់ថា​នឹង​នៅតែ​ជា​អ្នក​ស្នង​តំណែង​អ្នកផ្គត់ផ្គង់​ផលិតផល​ផ្លែ​ប៉ម​និងប័រ​ច្រើន​ជាង​គេ​បំផុត​នៅក្នុង​តំបន់​អ៊ឺរ៉ុប​នេះ​បើ​យោង​តាម​សមាគម​អ្នក​ផ្គត់​ផ្គង​ផ្លែ​ប៉ម​និងប័រ​ពិភពលោក ( World Apply and Pear Association ) ។​
https://www.dreamstime.com/royalty-free-stock-photo-apples-supermarket-image21805935
​ផ្អែក​លើ​ទិន្នន័យ​ឆ្នាំ​ចាស់ 2012 បានឲ្យដឹង​ថា​ប្រទេស​នេះ​បាន​ទទួល​ផល​ផ្លែ​ប៉ម​ប្រមាណ​ជាង 2,9 លាន​តោន​ដែល​តាម​ពីក្រោយ​ដោយ​ប្រទេស​អ៊ីតាលី​និង​បារាំង​ហើយ​តួលេខ​នេះ​នឹង​កើនឡើង​នា​ឆ្នាំ​នេះ​។​ក្នុង​ឆ្នាំ 2013 នេះ​នៅ​ពេញ​តំបន់​អ៊ឺរ៉ុប​អ្នកផ្គត់ផ្គង់​នានា​នឹង​អាច​ផលិត​ផ្លែ​ប៉ម​បាន 10,8 លាន​តោន​ដែល​ចំនួន​នេះ​កើនឡើង​លើស​ឆ្នាំ 2012 ដល់​ទៅ 7 ភាគរយ​។​
​គួរបញ្ជាក់​ថា​ប្រទេស​ប៉ូឡូញ​ជា​ប្រទេស​នាំចេញ​ផ្លែ​ប៉ម​ច្រើន​ជាង​គេ​បំផុត​លេខ​បី​ផងដែរ​នៅក្នុង​ពិភពលោក​ដោយ​ស្ថិតនៅ​ពីក្រោយ​ប្រទេស​ចិន​និង​អាមេរិក​៕​

មតិយោបល់