ព័ត៌មានជាតិ

អ្នក​កាសែត​ភូមា​ ២នាក់​ ជាប់​គុក ​ពី​បទ​បរិហារកេរ្តិ៍​

យ៉ាំងហ្គោន៖ តុលាការមីយ៉ាន់ម៉ា (ភូមា) បានកាត់ទោសអ្នកយកព័ត៌មាន ២នាក់ ឲ្យជាប់ពន្ធនាគារចំនួន ២ខែ ពីបទបរិហារកេរ្តិ៍ ដែលបានបង្កើនក្តីបារម្ភអំពីសេរីភាពសារព័ត៌មាន ខណៈដែលប្រទេសមួយនេះ ទើបងើបចេញពីការគ្រប់គ្រងរបស់យោធា។ នេះបើយោងតាមការចុះផ្សាយរបស់ AP ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា។

លោក Than Htike Thu និពន្ធនាយក និងលោក Zaw Min Naing និពន្ធនាយករងកាសែត The Myanmar Post ត្រូវបានចាប់ខ្លួនកាលពីខែកុម្ហៈ មួយសប្ដាហ៍បន្ទាប់ពី​កាសែតមួយនេះ​បាន​ចេញផ្សាយដោយស្រង់សំដី​​តំណាង​រាស្ត្រីមួយ​ដែលមិនបញ្ចេញ​ឈ្មោះ​ ដោយបានបញ្ចេញយោបល់អំពី​​ការគ្រប់គ្រង់ដោយយោធា និងការអប់រំដែល​មាន​កម្រិតទាប ដែលនេះត្រូវបានតុលាការចាត់ទុកថាជាបទបរិហារកេរ្តិ៍។

គួរបញ្ជាក់ផងដែរថា អ្នកកាសែតប្រមាណជា ២០នាក់ មកពីស្ថាប័នព័ត៌មានជាង ១០ មកហើយដែលត្រូវបាន​ចាប់ខ្លួន និងដាក់គុក ដោយសារបទបរិហារកេរ្តិ៍ និងបទផ្សេងៗទៀត៕

Myanmar-Post

មតិយោបល់