ភ្នំពេញ៖ អគ្គីសនីកម្ពុជា (EDC) បានចេញសេចក្ដីប្រកាសព័ត៌មានមួយសម្រាប់មហាជន និងជាពិសេសសម្រាប់អ្នកខេត្តស្វាយរៀង ឲ្យមានការយោគយល់ ពីស្ថានភាពអាសន្ន ទៅលើការខ្វះចរន្តអគ្គីសនី និងការដាច់ជាញឹកញាប់ពីភាគីផ្គត់ផ្គង់ដើមនៅប្រទេសវៀតណាម។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា បច្ចុប្បន្នសម្រាប់ការផ្គត់ផ្គង់អគ្គីសនីនៅខេត្តស្វាយរៀងគឺពឹងផ្អែកទៅលើប្រទេសវៀតណាម ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គីសនីកម្ពុជាក៏បានទប់ស្កាត់ការចំណាយខាតជាច្រើនផងដែរ ទៅលើការទិញភ្លើងពីប្រទេសវៀតណាមក្នុងការយកផ្គត់ផ្គង់នៅខេត្តស្វាយរៀង ដូច្នេះសូមឲ្យមហាជនមានការយោគយល់។
អគ្គីសនីកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា មិនយូរទេ ពីរឆ្នាំទៀត ខេត្តស្វាយរៀងនឹងឈប់ទិញភ្លើងពីវៀតណាមទៀតហើយ ព្រោះថានៅពេលនេះ អគ្គីសនីកម្ពុជា និងរដ្ឋាភិបាលកំពុងអនុវត្តគម្រោងតភ្ជាប់បណ្ដាញចរន្តពីភ្នំពេញទៅកាន់ខេត្តស្វាយរៀង ដូច្នេះប្រជាជននៅខេត្តស្វាយរៀងនឹងទទួលបានការផ្គត់ផ្គង់ភ្លើងពីអគ្គីសនីផ្ទាល់៕
មតិយោបល់