ភ្នំពេញ៖ ក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័ត Sotelco Ltd (Beeline) បានចុះកិច្ចព្រមព្រៀងដើម្បីផ្ទេរអាជ្ញាប័ណ្ណ និងទ្រព្យសកម្មមួយចំនួនទៅឲ្យក្រុមហ៊ុន Viettel (Cambodia) Pte. Ltd. (Metfone) នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រក្រុមហ៊ុន Beeline។
យោងតាមការចុះផ្សាយរបស់បានបង្ហាញថា រាល់អតិថិជនរបស់ Beeline ទាំងអស់ នឹងត្រូវប្ដូរទៅប្រើសេវារបស់ Metfone ដោយស្វ័យប្រវត្តិចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៥ ខាងមុខ ប៉ុន្តែលក្ខណៈផ្សេងៗនោះ មិនត្រូវបានបញ្ជាក់ឡើយ។
គួរបញ្ជាក់ផងដែរថា Beeline បានបើកដំណើរការនៅពាក់កណ្តាលខែឧសភា ឆ្នាំ ២០០៩ មានសេវាគ្របដណ្តប់ទាំង ២៤ ខេត្ត/ក្រុង៕
មតិយោបល់