ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អបអរសាទរ បេក្ខភាពជ័យលាភី កម្មវិធីសម្រស់ឯកវាយនភ័ណ្ឌ និង អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា ខួបលើកទី១៣០

ភ្នំពេញ: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អបអរសាទរចំពោះបេក្ខជនបេក្ខនារី ដែលបានទទួលជ័យលាភី ក្នុងកម្មវិធី សម្រស់ឯកវាយនភ័ណ្ឌ និងឆ្លៀតឱកាស អបអរសាទរខួបលើកទី១៣០ ទិវាពលកម្មអន្តរជាតិ នាពេលរាត្រី ថ្ងៃទី១ ឧសភា នេះ។

ក្នុងឱកាសនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖ ” ខ្ញុំក៏សូមលើកទឹកចិត្ត ចំពោះបេក្ខជន បេក្ខនារី ដែលមិនបានទទួលជ័យលាភី ក៏កុំបាក់ទឹកចិត្ត ក្រសួង នឹងរៀបចំ ឱ្យមានកម្មវិធីនេះ នៅឆ្នាំក្រោយៗទៀត។ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះគណៈកម្មការរៀបចំកម្មវិធី និងដៃគូរសហការ ដែលមាន សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា ស្ថានីយ៍ទូរទស្សន៍ PNN អង្គការសហជីព កម្មករនិយោជិត ព្រមទាំងសប្បុរសជននានា ផងដែរ “៕

photo_2016-05-01_21-26-25 photo_2016-05-01_21-26-27 photo_2016-05-01_21-26-29 photo_2016-05-01_21-26-32 photo_2016-05-01_21-26-35 photo_2016-05-01_21-26-38

មតិយោបល់