សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់គ្រប់ភ្នាក់ងារក្រោមឱវាទទាំងអស់ និងភ្នាក់ងារអន្តរជាតិ ជាពិសេសអាជ្ញាធរដែនដី មានសមត្ថកិច្ច ឲ្យជួយទប់ស្កាត់ និងហាមឃាត់រាល់ការធ្វើកំណាយស្រាវជ្រាវទាំងឡាយណា ដែលគ្មានលិខិតអនុញ្ញតពីអាជ្ញាធរជាតិអប្សរា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ភ្នំគូលែន បឹងមាលា និងកោះកែរ។
យោងតាមលិខិតដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ហើយ ដំណឹង ទើបទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ដើម្បីធ្វើកំណាយស្រាវជ្រាវបានលុះត្រាតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ព្រោះថា តំបន់រមណីយដ្ឋានអង្គរ ភ្នំគូលែន បឹងមាលា និងកោះកែរ ត្រូវបានគ្រប់គ្រង់ និងមើលថែដោយអាជ្ញាធរអប្សរា តាមព្រះរាជក្រឹត្យលេខ នស/ រកត/០៧០៥/៣២៣ ចុះថ្ងៃទី១៧ ឆ្នាំ២០០៥។ មួយវិញទៀតនៅពេលធ្វើ
កំណាយស្រាវជ្រាវ ត្រូវមាននភាគីខ្មែរ (មន្ត្រី-បុគ្គលិក អាជ្ញាធរជាតិអប្សរា)សហការចុះជាប់ជាមួយ៕
មតិយោបល់