ព័ត៌មានជាតិ

បិសាច​ក្រហម អាច​នឹង​ចាញ់ ហង្ស​ក្រហម​នៅ​រាត្រី​នេះ

​អង់គ្លេស​៖ សម្រាប់​បាល់ទាត់ ក្នុង​ក្របខណ្ឌ អង់គ្លេស Premier League នៅ​រាត្រី​នេះ បិសាច​ក្រហម នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី ហង្ស​ក្រហម ទាំង​អារម្មណ៍​ក្តុកក្តួល អាច​នឹង​ធ្លាក់​ចេញ​ពី​លេខ​រៀង លេង​ក្នុង​ក្រប​ខណ្ឌ Champhion League ។​
​គូ​ដ៏​អស្ចារ្យ​នេះ នឹង​ផ្សាយ​បន្ត​ផ្ទាល់ នៅវេលា​ម៉ោង ៨ និង ២០ នាទី នា​រាត្រី​ថ្ងៃទី ២២ ខែ មីនា នេះ ដែល​ធ្វើឲ្យ​អ្នក​តាមដាន​ពិភព​កីឡា មិន​អាច​រងចាំ​យូរ​បាន​នោះទេ ។​
​អ្វី​ដែល​បិសាច​ក្រហម​ព្រួយបារម្ភ គឺ​ត្រង់ ទឹកដី​របស់​ហង្ស​ក្រហម ដែល​ធ្វើឲ្យ ក្លិប​មួយ​នេះ ឈឺក្បាល ដោយ​អាច​នឹង​សុំ​ស្មើ ច្រើន​ជាង​ឈ្នះ ។​
​កន្លងមក ក្រោម​ការដឹកនាំ​របស់ Louis van Gaal លេង​ក្រៅ​ទឹកដី មិនសូវ​ជា​ឈ្នះ​ដាច់​នោះឡើយ ដែល​ធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នកតាម ដាន​ពិភព​បាល់ទាត់​មួយ​នេះ ទស្សន៍ទាយ មុន​ថា អាច​នឹង​ចាញ់ ច្រើន​ជាង​ឈ្នះ ។​
​បើ​ក្រឡេក​មើល​ទម្រង់​លេង​របស់​បិសាច​ក្រហម នៅ​រាត្រី​នេះ គឺ​លេង​ទម្រង់ 4-2-3-1 ដោយ​មាន​កីឡាករ ១១ នាក់​ដំបូង​គឺ David De Gea Phil Jones Chris Smalling Daley Blind
Antonio Valencia Juan Mata Michael Carrick Ashley Young Ander Herrera Marouane Fellaini Wayne Rooney ។ សម្រាប់ ហង្ស​ក្រហម​វិញ​គឺ​លេង​ទម្រង់ 3-4-3 ដោយ​កីឡាករ ១១ នាក់​ដំបូង​គឺ មាន Simon Mignolet Mamadou Sakho Emre Can Martin Skrtel Jordan Henderson Alberto Moreno Alberto Moreno Raheem Sterling Philippe Coutinho Daniel Sturridge Adam Lallana ៕
​តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​សម្រាប់​គូ​ឯក ប្រចាំ​សប្តាហ៍​នេះ ?​
Liverpool-Vs-Manchester-United.JPG

មតិយោបល់