ព័ត៌មានជាតិ

ប្លន់​ទូ​មាស​នៅ​ស្រុក​ភ្នំក្រវាញ​យក​មាស​និង​លុយ​ជាច្រើន​គេចខ្លួនបាត់​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​បាន​ពី​នាក់​និង​កំពុង​បន្ត​ដេញ​តាម​ក្រុមចោ​ដែល​ប្លន់​ទាំងពី

​ពោធិ៍សាត់​៖ អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​ឱ្យដឹងថា មាន​មនុស្ស​ប្រុស​ចំនួន​ពី​នាក់​បាន​ជិះ​ម៉ូតូ​កញ្ចាស់​មួយគ្រឿង ចូល​ក្នុង​ផ្សា​ស្រុក​ភ្នំក្រវាញ ហើយ​ក៍​បាន​ដក់​កាំភ្លើង AK រេ​ចុះ​រេ​ឡើង ភ្ជង់​អាជីវករ​លក់​មាស់​ក្នុង​ផ្សា​ក្រវាញ​នោះ រូ​ច​គ្នា​វា​ម្នាក់​ទៀត​ក៍​យក​វត្ថ​រឹង​គប់​ទូ​មាស់​បំបែក ប្រមូល​យក​លុយ​ខ្មែរ​និង​ដុល្លា រួមជាមួយ​និង​មាស់​ផ្លា​ទីន​ក្នុង​ទូ​នោះ​ឡើង​ម៉ូតូ ចេញ​ទៅ​បាត់ ទើប​សមត្ថកិច្ច​ទៅ​ដល់​។ ភ្លាមៗ​នោះ​ដែរ​លោក​អធិកា វង សា​វ៉េ​ត ប្រាប់ឲ្យដឹង​ថា​កំលាំង​បាន​កំពុង​ដេញតាម ហើយ​ឃាត់​ជនសង្ស័យ​ទុក​ជា​បណ្ដោះ​បាន​ពីរ​នាក់​ក្រោយពេល​កើតហេតុ​ដើម្បី​សាកសួ​។​លោក វង សា​វ៉េ​ត បាន​បន្តថា បើ​តាម​ព័ត៌មាន​ជាបឋម​នោះ គឺ​ក្រុមចោប្លន់នេះ​បាន​ជិះ​ម៉ូតូ​កញ្ចាស់​មួយគ្រឿង ចូល​ក្នុង​ផ្សា​ស្រុក​ភ្នំក្រវាញ រូ​ច​ហើយ​ពួក​វា​បាន​បើក​ម៉ូតូ​នោះ​តម្រង់​ចូលទៅ​តូប​លក់​មាស​ឈ្មោះ ចែ​រ៉ែ​ន និង ឈ្មោះ ចែ ម៉ាប់ ដែល​លក់​មាស​ជាប់​គ្នា ពេលនោះ ពួកវា ក៏​ហក់​ពីលើ​ម៉ូតូ​អ្នក​អង្គុយ​ក្រោយ​នោះ​ទាញ​កាំភ្លើង​ប្រភេទ​អាកា កញ្ចាស់​មួយ​ដើម រេ​ចុះ​ឡើង​ភ្ជង់​នាក់​ទាំងពី រូ​ច​គ្នា​វាក​ទាញ​វត្ថុ​រឹង​វាយ​បំបែក​ទូ​មាស​ទាំងនោះ ប្រមូល​ទាំង​លុយ​ដុល្លា​លុយ​ខ្មែរ​និង​មាស យក​ទៅ​អស់​ឡើង​ម៉ូតូ​បើក​ចេញ​បាត់​។ លោក​បន្ត​ថា​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​មក​ដល់​ហើយ​ក៏​ដេញ​តាម​រក​ពួកវា ដោយ​កម្លាំង​យើង​សង្ស័យ​ក៏​ឃាត់ខ្លួន​ពីរ​នាក់​ទុកជា​បណ្ដោះអាសន្ន ដើម្បី​ស្រាវជ្រាវ​បន្ត ចំណែក​ពី​នាក់​ទៀត​ដែល​ប្លន់​មាស​និង​លុយ​កំពុង​គេចខ្លួន​នោះ​ត្រូវបាន​កម្លាំង​កំពុង​ដេញតាម ដោយ​ពលរដ្ឋ​បាន​ប្រាប់ថា​ពួកគេ​កំពុង​គេច​តាម​មាត់​ប្រប​ស្ទឹង​ពោធិសាត់​។ លោក​បញ្ជាក់​នៅ​ចុង​ក្រោយ​ថា​យើង​មិនទាន់​ដឹង​ពី​ចំនួន​នៃ​ក​បាត់​ប៉ង់​ទ្រព្យសម្បត្តិ​ទេ​ព្រោះ​ជនរងគ្រោះ​កំពុងតែ​សន្លប់​។​
image-210

មតិយោបល់