ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ឹម ជីវ៉ា ចោរ​គាស់​ទ្វារ​ឡាន​យកលុយ និង​សម្ភារៈ សរុប​ជា​ទឹកប្រាក់ ៣ ពាន់​ដុល្លារ​អាមេរិក​

​តារា​សម្តែង​កំពុង​ឡើង​កូដ លោក អ៊ឹម ជីវ៉ា កាលពី​រាត្រី​យប់មិញ​នេះ ត្រូវបាន​ចោរ​គាស់​ទ្វារ​ឡាន នៅ​កោះ​ពេជ្រ យកលុយ និង​សម្ភារៈ​មួយចំនួន សរុប​ជា​ទឹកប្រាក់ ជាង ៣ ពាន់​ដុល្លារ​អាមេរិក​។​
​នៅ​ព្រឹក​នេះដែរ តារា​សម្តែង​រូបនេះ បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ទាំងហួស​ចិត្តថា “យប់មិញ​នៅ​កោះ​ពេជ្រ នៅវេលារ​ម៉ោង 8:30​នាទី​យប់​( 22.03.2015) នៅពេល​ដែល​ខ្ញុំបាទ​ចេញពី​កម្មវិធី សង្ហា​បៀរ​ខ្ញុំបាទ​ត្រូវបាន​ចោ​គាស់​ទ្វារ​ឡាន លួច​កាបូប ក្នុង​កាបូប​នោះ​មាន​សំភា​រះ​មួយចំនួន​ក្នុងនោះ​រួមមាន ខ្សែ​រករ​ផ្លា​ទិន​5​ជី បន្តោង​ខ្សែករ 2 ជី នាឡិកាដៃ​ផ្លា​ទិន​ចំនួន​1​ក្រឿង​, នាឡិការ​ដៃ​ម៉ាក​ស្វិស​1​គ្រឿង , លុយ​ដុល្លារ 490 ដុល្លារ លុយ​ខ្មែរ ជាង 500000 រៀល បាស្ព័​រ , អត្តសញ្ញាណ​ប​ណ្ឌ​, កាត​ធនាគារ និង​សំភា​រះ​មួយចំនួនទៀត សរុប​លុយ​ជាង 3000 ដុល្លារ ។ ក្នុងនោះ​ក៏​មាន​ការ​បូ​ប​តារា​សម្តែង​ជើងចាស់​អ្នកគ្រូ ធន់ យុ​វណ្ណា សរុប​ជា​ទឹកប្រាក់ ជាង 1000 ដុល្លារ​, បើ​បងប្អូន​ណា​បាន​រើស​បាន បាស្ព័​រ នង អត្ត​ស​ញ្ញ​ណប័​ណ្ឌ និង​កាត​ធនាគារ សូម​យក​ប្រគល់​អោយ​ខ្ញុំបាទ​ផង ព្រោះ​ខ្ញុំបាទ​ត្រូវការ បា​ស្ព័ ជា​ចាំបាច់​ខ្លាំងណាស់ ខ្ញុំបាទ​និង ជូន​ជា​សគុណ ឬ​ទាក់ទង​លេខ​ខ្ញុំបាទ 069 66 06 91 ។ ដោយ​ក្តី​គោរព អ៊ឹម ជីវ៉ា “​៕

Im ChivaIm Chiva

មតិយោបល់