អ្នកប្រហែលជាមមិនធ្លាប់បានឮនោះទេ អំពីការធ្វើលហាត់ប្រាណទ្វារមាស ប៉ុន្តែវាជាលំហាត់ប្រាណមួយ អាចជួយពង្រឹងដល់ទ្វាមាសរបស់អ្នកបាន។ មានការប្រកួតទម្ងន់ទា្វមាស និងអ្វីគ្រប់យ៉ាងទាំងអស់ដែលមនុស្សស្រីធ្វើការប្រកួតគ្នា។ មានន័យថា ជាការប្រកួតកម្លាំងទ្វាមាសស្ត្រីពិភពលោក។ ការធ្វើលំហាត់ទ្វារមាសពិតជាល្អចំពោះអ្នក និងផ្តល់អត្ថប្រយោជន៏ជាច្រើន ប៉ុន្តែវាជាទស្សនៈរបស់ស្ត្រីបរទេសភាគច្រើន។ តែមនុស្សស្រីជាច្រើននាក់ធ្វើលំហាត់ប្រាណទា្វមាសនេះមិនទាន់ត្រឹមត្រូវឡើយ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលបានមកពីលំហាត់ប្រាណទ្វារមាស៖
០១) ជួយឲ្យការរួមភេទរបស់អ្នកកាន់តែប្រសើរឡើង
នេះជាហេតុផលមួយដែលមនុស្សស្រីគួរតែធ្វើលំហាត់ប្រាណទ្វាមាស។ នៅពេលអ្នកអាចគ្រប់គ្រងសាច់ដុំទ្វាមាសរបស់អ្នកបាន នោះអ្នកអាចគ្រប់គ្រងការរួមភេទរបស់អ្នកបានកាន់តែប្រសើរឡើង។ ការធ្វើលំហាត់ទ្វាមាសមិនត្រឹមតែធ្វើឲអ្នកមានក្តីសុខប៉ុណ្ណោះទេ តែដៃគូអ្នកក៏ដូចគ្នា។ សាច់ដុំត្រគាកកាន់តែខ្លាំង ធ្វើឲការកន្ទាក់ក្នុងទ្វាមាសក៏កាន់តែខ្លាំងដូចគ្នា ដែលធ្វើឲការសម្រេចទឹកកាមរបស់អ្នកកាន់តែខ្លាំងក្លា។
០២) ជួយសម្រួលដល់ប្លោកនោម
វាជារឿងមួយធម្មតាដែលការលេចនោម ជាពេលដែលអ្នកមិនអាចគ្រប់គ្រងប្លោកនោមរបស់អ្នកបាន។
ការលេចនោមជារឿងមួយទូទៅចំពោះមនុស្សស្រីជាច្រើន នៅពេលដែលអ្នកក្រដាស ឬក្អក។
អ្វីដែលសំខាន់បំផុត គឺអ្នកលេចនោមបន្តិច ហើយក៏ឈប់។ លំហាត់ទ្វាមាសអាចជួយសម្រួលដល់ប្លោកនោមរបស់អ្នកឲបានប្រសើរឡើង ហើយបញ្ឈប់ការលេចនោមទៀត។
០៣) ជួយរក្សាសុខភាពសាច់ដុំត្រគាកឲបានល្អ
ជាទូទៅការធ្វើលំហាត់ប្រាណទ្វាមាសអាចជួយឲទ្វាមាសមានសុខភាពល្អ។ អ្វីដែលធ្ងន់ធ្ងរនោះ គឺនៅពេលអ្នកមិនធ្វើចលនាសាច់ដុំ នោះអ្នកនឹងធ្វើឲខ្លួនអ្នកមានរបួស។ ការធ្វើលំហាត់ទ្វាមាសអាចជួយរក្សាសុខភាពរបស់សាច់ដុំ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលឈឺចាប់ក្រោយពេលរួមភេទរួច បានន័យថា ទ្វាមាសរបស់អ្នកប្រាកដជាខូចទ្រង់ទ្រាយ។
០៤) ជួយដល់សុខភាពសាច់ដុំត្រគាកក្នុងពេលកំពុងមានផ្ទៃពោះ
សាច់ដុំត្រគាករបស់អ្នកនឹងមានសុខភាពល្អបរិបូរ ទាំងពេលកំពុងមានផ្ទៃពោះ និងក្រោយពេលសម្រាល។ ការធ្វើលំហាត់ប្រាណទ្វាមាសទុកមុន ធ្វើឲ្យកំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលនៅតែមានសាច់ដុំត្រគាកដ៏រឹងមាំដដែល ហើយជួយឲគេចផុតពីបញ្ហាជាច្រើនក្រោយពេលសម្រាលកូនរួច។
០៥) ជួយរក្សាភាពខ្លាំងរបស់ឆ្អឹងខ្នង
ជាធម្មតា ការធ្វើចលនាសាច់ដុំត្រគាកច្រើនអាចធ្វើឲខ្នងរបស់អ្នកចុះអន់ខ្សោយ។ ការធ្វើលំហាត់ទ្វាមាសអាចជួយសម្រួលដល់ការឈឺខ្នង ព្រោះសាច់ដុំជួយដល់ពោះរបស់អ្នកទាំងស្រុង។
០៦) ជួយឲអ្នកអាចលើករបស់គ្រប់យ៉ាងបាន
ប្រសិនបើអ្នកលើករបស់ធ្ងន់ៗច្រើន វាបានដាក់សម្ពាធលើសាច់ដុំត្រគាករបស់អ្នកខ្លាំង។ ការធ្វើលំហាត់ទ្វារមាសអាចជួយឲអ្នកអាចលើករបស់បានងាយ ហើយជួយការពារគ្រឿងក្នុងរបស់អ្នកពីភាពគ្រោះថ្នាក់។
០៧) ការពារការធ្លាក់ស្បូន
វាត្រូវបានគេហៅថា ជំងឺធ្លាក់ស្បូន ដែលមានន័យថា ស្បូនរបស់អ្នកចាប់ផ្តើមធ្លាក់។ វាហាក់បីដូចជាគួរឲភ័យខ្លាចណាស់ មែនទេ? ការធ្វើលំហាត់ប្រាណទ្វាមាសអាចជួយការពារអ្នកពីបញ្ហានេះបាន៕
មតិយោបល់