ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅផ្លូវ២៧១!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើងរវាងរថយន្តម៉ាសដេស ភ្នំពេញ2L-9200និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលាម៉ោង​៦នឹង១០នាទី​យប់ ថ្ងៃទី០​​៥ ខែកញ្ញា ​ឆ្នាំ​២០១៨ នៅ​តាមបណ្ដោយ​ផ្លូវ​២៧១ សង្កាត់​បឹងទំពុន១​ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសម្រួលចរចារណ៍កុំឲ្យមានការកកស្ទះផងដែរ និងធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់