ភ្នំពេញ៖ ពន្លកតារាថ្មីប្រចាំផលិតកម្ម M លោក សីហា ត្រូវបានគេស្គាល់មុនចូលផលិតកម្មនេះ តាមរយៈបទចម្រៀងស្នាដៃខ្លួនដ៏ល្បីល្បាញ បង្ហោះនៅលើទំព័រ YouTube ក្រោមចំណងជើងថា “អូនអ៊ូក” ។
ជាមួយនឹងចំណងជើងបទ “អូនអ៊ូក” នេះដែរបានក្លាយជារឿងប្រទាញប្រទង់ គ្នាជាមួយនឹងបទថ្មីរបស់ហង្សមាស ដែលនិពន្ធដោយលោក លី ស៊ីនហួន ក្រោមចំណងជើងថា “អូនអ៊ូក! ប្រពន្ធខ្ញុំ”។ ម្លោះហើយជាមួយនឹងចំណងជើង ក៏ដូចជាពាក្យនេះ ត្រូវបាន តារាចម្រៀងពន្លកថ្មី របស់ M បានសរសេរលើបណ្តាញសង្គមខ្លួនថា ” Yey tov loch concept ke lhot Ort jes kmas ke … ” ដែលប្រែជាភាសាខ្មែរ ផ្លូវការ “និយាយទៅលួចគំនិតគេរហូត អត់ចេះខ្មាស់គេ” ។ ជាមួយនឹងការរិះគន់ទៅលើហង្សមាស យ៉ាងដូច្នោះ ខាងទំព័រ Anti Copy Songs ក៏បានបញ្ចេញមតិដូចគ្នាផងដែរថា “ខ្ញុំគិតថាសីហាគួរតែធ្វើកម្មសិទ្ធបញ្ញាលើពាក្យ “អូនអ៊ូក” ហ្នឹងតែម្តងទៅបើសិនជាមិនចង់ឲ្យគេលួចគំនិត grin emoticon What do u think about this? I want to see ur comments.” ។
ទាក់ទងនឹងរឿងនេះដែរ យើងមិនអាចសុំការស្រាយបំភ្លឺ ពីលោក លី ស៊ីនហួន បាននៅឡើយទេ និងសង្ឈឹមថា កវិនិពន្ធរូបនេះចេញមុខបកស្រាយឲ្យអស់សេចក្តី ៕
ស្តាប់បទ “អូនអ៊ូក! ប្រពន្ធខ្ញុំ” ដូចខាងក្រោមនេះ៖
មតិយោបល់