ព័ត៌មានជាតិ

បរិភោគ​ខ្ទឹម​ ៧ ដង​​ក្នុង​មួយសប្តាហ៍​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ចាប់​ពី ២៥ ទៅ ៥០ ភាគ​រយ

អ្នកស្រាវស្រាវប្រទេសអ៊ីតាលី បាន​បញ្ជាក់​ថា អត្រា​នៃការ​កើត​ជំងឺ​បំពង់​អាហារ ស្បូន និង​ក្រអូម​មាត់ បណ្តោល​មក​ពី​ទម្លាប់​នៃ​ការ​បរិភោគ​មិន​ល្អ​។ ការ​សិក្សា​ពី​មុន​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដែរ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅតែ​មាន​ការ​សង្ស័យ ដោយ​និយាយ​ថា អ្នក​ចូល​រួម​គឺ​ជា​ជន​ជាតិ​ចិន ដូច្នេះ​មិន​អាច​ប្រាកដ​ថា ខ្ទឹម​បា​រាំង អាច​ជួយការ​ពារ​ជំងឺ​មហា​រីក នៅ​លោក​ខាង​លិច​បាន​ទេ។
ប៉ុន្តែ​ជា​មួយ​នឹង​ការ​រក​ឃើញ​នេះ​វា​អាច​ត្រូវ​បាន​គេ​ថ្លែង​ថា មជ្ឍឹម​ប្រទេស​ក៏​អាច​ការ​ពារ​ការ​កើត​ជំងឺម​ហារីក ដោយ​ការ​បរិ​ភោគ​ខ្ទឹម​កាន់​តែ​ច្រើន។ លោក TS.Carlotta Galeone ប្រធាន​អ្នក​ស្រាវ​ជ្រាវ​បាន​បន្ថែម​ថា នៅ​តែ​មិន​អាច​អះអាង​បាន​ថា​ ខ្ទឹម​អាច​ការពារ​ជំងឺម​ហារីក​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​មនុស្ស​អាច​ចូល​ចិត្ត​យក​ខ្ទឹម​ធ្វើ​ជា​របប​អាហារ និង​បន្លែ ផ្លែ​ឈើ​ច្រើន​អាច​ជួយ​ដល់​ពួកគេ​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​មហា​រីក។

តាមការសិក្សានៅក្នុងមន្ទីរពិសោធន៍បានបង្ហាញថា សមាស​ធាតុ​ដែល​មាន​នៅ​ក្នុង​ខ្ទឹម អាច​រារាំង​ការ​អភិវឌ្ឍន៍​របស់​កោសិកា​មហា​រីក។ សមាស​ធាតុ sulfur និង flavonoids នៅ​ក្នុង​ខ្ទឹម​គឺ​ជា​ភ្នាក់​ងារ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែលមាន​សមត្ថភាព​ការ​ពារ​កោសិកា​ពីការ​ឈ្លាន​ពាន​នៃជំងឺ​មហា​រីក។ លោក Galeone និង​មិត្ត​ភក្តិ​របស់​លោក​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ទៅ​លើ​ការ​សិក្សា​ស្តី​អំពី​ផល​ប៉ះ​ពាល់​នៃ​ខ្ទឹម​ស ខ្ទឹម​បា​រាំង ធ្វើ​ឡើង​ក្នុង​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ស្វីស។ ចំពោះ​ជំងឺ​មហារីក​បំពង់​អាហារ ត្រូវបាន​រក​ឃើញ​នៅ​លើ​ស្ត្រី និង​បុរស ដែល​បរិភោគ ៧ ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍ អាច​ជួយកាត់​បន្ថយ​ហានិភ័យ​ទាប​ជាង​អ្នក​ដែល​មិន​បរិភោគ។

ការរក្សាទម្លាប់ដ៏សាមញ្ញនេះអាចកាត់បន្ថយហានិភ័យនៃជំងឺ​មហារីក​ចាប់​ពី ២៥ ទៅ ៥០ ភាគ​រយ ចំពោះ​មនុស្ស​ដែល​បរិភោគ​ខ្ទឹម​យ៉ាង​ហោច​ណាស់ ៧ ដង​ក្នុង​មួយ​សប្តាហ៍។ មនុស្ស​ដែល​ចូល​ចិត្ត​យក​ខ្ទឹម​ធ្វើ​ជា​របប​អាហារ​ក៏​អាច​កាត់​បន្ថយ ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ​មហារីក​បំពង់​ក, មាត់ និង​តំរង​នោម។ ប្រសិន​បើ​អ្នក​បន្ថែម​ខ្ទឹម​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ឬលាយ​ពួក​វា​ជា​មួយ​បន្លែង​ផ្សេង​ទៀត​នោះ វាគឺ​ជា​រឿង​ល្អ​ដើម្បី​ជៀស​វាង​ការ​កើត​ជំងឺ​មហា​រីក។ ជា​ទូទៅ​អ្នក​ជំនាញ​បាន​ផ្តល់​អនុសាសន៍​ថា មនុស្ស​ដែល​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ផ្សេងៗ​​ច្រើនចា​ប្រចាំ​ថ្ងៃ អាច​ជួយ​ឲ្យ​រាង​កាយ​របស់​ពួក​គេ​មាន​សុខ​ភាព​ល្អ៕
20131021001732

មតិយោបល់