ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ឹម ជីវ៉ា ក្តៅ​ចុង​ច្រមុះ​ឈួល ពេល​ប្រកាស​បាត់​របស់ គេ​ចោទថាប្រកាស​រក​ជំនួយ

​ភ្នំពេញ​៖​កាលពី​រាត្រី​ថ្ងៃទី ២២ ខែ មីនា កន្លង​ទៅ​ថ្មីៗ​នេះ តារា​សម្តែង អ៊ឹម ជីវ៉ា បានប្រកាស​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា “​យប់មិញ​នៅ​កោះ​ពេជ្រ នៅវេលារ​ម៉ោង 8:30 នាទី​យប់​( 22.03.2015 ) នៅពេល​ដែល​ខ្ញុំបាទ​ចេញពី​កម្មវិធី សង្ហា​បៀរ​ខ្ញុំបាទ​ត្រូវបាន​ចោ​គាស់​ទ្វារ​ឡាន លួច​កាបូប ក្នុង​កាបូប​នោះ​មាន​សំភា​រះ​មួយចំនួន​ក្នុងនោះ​រួមមាន ខ្សែ​រករ​ផ្លា​ទិន 5 ជី បន្តោង​ខ្សែករ​2​ជី នាឡិកាដៃ​ផ្លា​ទិន​ចំនួន​1​ក្រឿង​, នាឡិការ​ដៃ​ម៉ាក​ស្វិស​1​គ្រឿង , លុយ​ដុល្លារ​490 ដុល្លារ លុយ​ខ្មែរ ជាង 500000 រៀល បាស្ព័​រ , អត្តសញ្ញាណ​ប​ណ្ឌ​, កាត​ធនាគារ និង​សំភា​រះ​មួយចំនួនទៀត សរុប​លុយ​ជាង 3000​ដុល្លារ ។ ក្នុងនោះ​ក៏​មាន​ការ​បូ​ប​តារា​សម្តែង​ជើងចាស់​អ្នកគ្រូ ធន់ យុ​វណ្ណា សរុប​ជា​ទឹកប្រាក់ ជាង​1000 ដុល្លារ​, បើ​បងប្អូន​ណា​បាន​រើស​បាន បាស្ព័​រ នង អត្ត​ស​ញ្ញ​ណប័​ណ្ឌ និង​កាត​ធនាគារ សូម​យក​ប្រគល់​អោយ​ខ្ញុំបាទ​ផង ព្រោះ​ខ្ញុំបាទ​ត្រូវការ បា​ស្ព័ ជា​ចាំបាច់​ខ្លាំងណាស់ ខ្ញុំបាទ​និង ជូន​ជា​សគុណ ឬ​ទាក់ទង​លេខ​ខ្ញុំបាទ 069 66 06 91 ។ ដោយ​ក្តី​គោរព អឹម ជីវ៉ា​” ។​

​ការ​បង្ហោះ​ជូនដំណឹង លាយឡំ ជាមួយ​នឹង​ភាព​សោកស្តាយ នេះ ក៏​ត្រូវបាន​មិត្តភក្តិ​រួម​អាជីព និង​អ្នកគាំទ្រ​ផ្សេងទៀត ជួយ​រំលែក ភាព​សោកស្តាយ ជាមួយនឹង​អ៊ឹម ជីវ៉ា ផងដែរ​។ តែ​ទោះជា​យ៉ាងនេះក្តី ក៏​មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ម្នាក់ បានធ្វើការ​ឌឺដង ចំពោះ លោក អ៊ឹម ជីវ៉ា ថា​”​យំ​ស្វែងរក​ជំនួយ​ទេ​ដឹង​?​ហ្នឹង​គេ​ថា​បើ​ធ្វើ​បុណ្យ​
​គឺ​បាន​បុណ្យ​ហើយ​” ។ ជាមួយនឹង Commnents នេះដែរ បាន​ធ្វើឲ្យ អ៊ឹម ជីវ៉ា ក្តៅ​ឈួល​ចុង​ច្រមុះ ដោយ​តប​វិញ​ថា “​ខ្ញុំ​មិនមែន​មនុស្ស​ថោកទាប​ដល់​ថ្នាក់ បាត់​របស់​ខ្លួនឯង ដើរ​សុំ​ជំនួយ​គេ​យក​មក​ស៊ី​នោះទេ​, គ្មាន​អ្នកណា​មួយ​ចង់​បាត់បង​នោះ​ទេ , កុំ​សើច​និង​បង​ប្រយ័ត្ន​ពា​ឆ្លង​ម្តងម្នាក់​,” ។​

​សូម​រំឭក​ផងដែរ​ថា អ៊ឹម ជីវ៉ា ចូលមក​ដល់​ឆ្នាំ ២០១៥ នេះ ល្បីឈ្មោះ ខ្លាំង​បំផុត​តាមរយៈ​ការធ្វើ​កម្ម​វី​ធី ស​ប្បុស​ធម៌ ដោយ​ជួយ​ដល់​អ្នកសិល្បៈ​ដែលជា​រៀមច្បង​ចាស់ៗ​បាត់បង់​សមត្ថភាព និង​ដេក​ឈឺ​នៅ​កន្ទេល ៕

2015-03-24_162920
Chiva

មតិយោបល់