ព័ត៌មានជាតិ

បុរសម្នាក់បើកបរទាំងងងុយដេក បណ្ដាលឲ្យរថយន្តធ្លាក់ផ្លូវក្រឡាប់ ស្លាប់អ្នករួមដំណើរម្នាក់ នៅស្រុកសំបូរ

ក្រចេះ: នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរារណ៍ កើតឡើងបង្កដោយខ្លួនឯង ដោយ
រថយន្តម៉ាក់ ហ៊ិនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 4A-7962 បើកបរដោយឈ្មោះ ណុប ស៊ន់ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិសំរ៉ុង ឃុំព្រៃមិន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអ្នករួមដំណើរ ឈ្មោះ ណុប ស៊ង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា បាន
ធ្វើដំណើរពីទិសខាងជើង.ឆ្ពោះទិសខាងត្បូង មកដល់ចំណុចជណ្តើរកាច់ ភូមិអូរគ្រៀង ឃុំអូរគ្រោង ស្រុកសំបូរ ខេត្តក្រចេះ
ចន្លោះគីឡូម៉ែតលេខ៣៨៦-៣៨៧ លើផ្លូវជាតិលេខ៧ (ក្រចេះ ស្ទឹងត្រែង) អ្នកបើកបរងងុយដេកបានរេចង្កូត ធ្លាក់ពីផ្លូវធ្វើ
ឲ្យរថយន្តក្រឡាប់ ស្លាប់អ្នករួមដំណើរភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកបររបួសស្រាល ចំពោះសពត្រូវជាប្អូនបង្កើត របស់អ្នកបើកបរ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់