ព័ត៌មានជាតិ

អាហារ ​៥យ៉ាង ​ជួយ​ឲ្យ​សម្រស់​នៅ​ក្មេង​ជាង​វ័យ

ជំនួស​ឲ្យ​ការប្រើឡេ​លាប និង​ថ្នាំ​ដើម្បី​ប្រឆាំង​នឹង​ភាព​ចាស់ ដែល​កំពុង​ដំណើរការ​ហូរ​ដូច​ទឹក​នៅ​លើ​ទីផ្សារ អ្នក​អាច​ជ្រើសរើស ឪ​សថ​បែប​ធម្មជាតិ ដោយ​ការ​ញ៉ាំ​ផ្លែឈើ និង​បន្លែ ដែល​ជួយ​កាត់បន្ថយ​ភាព​ចាស់​ជាង​វ័យ​។​

fan_bingbing

នៅ​ខាងក្រោម​នេះដែរ មាន​អាហារ ៥ មុខ ដែល​ជួយ​ដំណើរការ​ប្រឆាំង​នឹង​ភាព​ចាស់​ជាង​វ័យ ដែល​ធ្វើឲ្យ​អ្នក​មើល​ទៅ​ក្មេងខ្ចី​នេះ​បើ​តាម​របាយការណ៍​របស់ Time Of India ៖

០១) ខ្លាញ​រុក្ខជាតិ(ប័រ)
នៅក្នុង​លក្ខណ្ឌ​នេះ វា​សម្បូរ​ជាតិ​វីតាមីន E ដែល​អាហារ​ប្រភេទ​នេះ​សម្បូរ​ជាតិ​ម៉ូលេគុល និង ប្រសិទ្ធភាព​ក្នុង​ការការពារ​ស្បែក​។​ ​ប្រភេទ​អាហារ​ខ្លាញ​រុក្ខជាតិ​នេះដែរ វា​ជួយ​បង្កើត​កោសិកា​ស្បែក និង​ធ្វើឲ្យ​ស្បែក​របស់​អ្នក​មើល​ទៅ​ក្មេង​វ័យ​។​

០២) ​សណ្តែក្រ​ហម
​សណ្តែក​ប្រភេទ​នេះ មាន​ជាតិ​ស​សៃ និង​ជាតិ​ប៉ូ​តា​ស្យូម ដែល​ជួយ​ឲ្យ​ជាតិ​កាលេ​ស្តេ​រ៉ូ​ល មាន​កម្រិត​ទាប និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​។​

០៣) សូកូឡា​ខ្មៅ
ប្រភេទ​អាហារ​សូកូឡា​នេះ វា​មាន​ផ្ទុក​ជាតិ​កា​កាវ ៧០ ភាគរយ ដែល​អាច​កាត់បន្ថយ​ជំងឺ​បេះដូង នឹង​ធ្វើឲ្យ​សក់ និង​ស្បែក​របស់​អ្នក​ប្រសើរ​ជាង​វ័យ ។​

០៤) ​ផ្កា​ស្ពៃ​ម្យ៉ាង​ដែល​មា​ព័ណ៌​បៃតង (Broccoli)
ជា​បន្លែ​ដែលមាន​ជាតិ​សរសៃ និង​វីតាមីន សេ ដែល​មិន​ត្រឹមតែ​ធ្វើ​ការត្រួតពិនិត្យ​ភាព​លើស​ទម្ងន់​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប្រឆាំង​នឹង​ជំងឺ​បេះដូង​ផងដែរ​។​

០៥) ផ្លែឈើបេរី
ប្រភេទ​ផ្លែឈើ​នេះដែរ វា​សម្បូរ​ជាតិ វិតាមីន សេ ជួយ​សម្រួល​ដល់​ចរន្តឈាម​។​ចំណែក​ផ្លែ​បេរី ពណ៌​ខៀវ​នៅក្នុង​ប្រទេស​វៀតណាម ក៏​មាន​សារធាតុ​រ៉ែ ដែល​អាច​ជួយ​ប្រឆាំងនឹង​ភាព​ចាស់​ជាង​វ័យ ។​ក្នុង​លក្ខណ្ឌ​នេះដែរ ក៏​វា​ជួយ​ដល់​សាច់​ដែល​ហើម ដែល​បណ្តាល​មក​ពី​កម្រិត​ជាតិ​ក​ប៉ូ​តា​ស្យូម​ខ្ពស់​៕

មតិយោបល់