ព័ត៌មានជាតិ

អ្នក​រត់​តាក់ស៊ី​ពី​ក្រុម​បើក​ការប្រយុទ្ធ​គ្នា​ព្រោះ​តែ​រឿង​ដណ្តើម​ម៉ូយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុសិ៏្ត​ទឹកថ្លា​ធ្វើការ​ឃាត់ខ្លួន

​ភ្នំពេញ​៖ ក្រុម​អ្នក​រត់​តាក់ស៊ី​ពី​ក្រុម​បាន​បើក​ការប្រយុធ​គ្នា​ព្រោះតែ​រឿង​ដណ្តើម​ម៉ូយ​អោយមក​ជិះឡាន​របស់​ខ្លួន​បណ្តាល​អោយ​រង​របួសស្រាល​ទាំង​សងខាង​ហើយ​បង្ករ​កា​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​ធ្វើ​អោយ​ស្ទះ​ចរាចរណ៏​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខវិហ៊ា​ចិន តាម​បណ្តោយ​ផ្លូវ​ស​ហព​ន្ធ័​រុស្ស៊ី ស្ថិតក្នុង​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុសិ៏្ត​ទឹកថ្លា​បានអោយដឹងថា ក្រុមទី​១​មានឈ្មោះ​តុ​ប កុម្ភះ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​បើកបរ និង​ទី​២​ឈ្មោះ​តុ​ប ចាន់​ធឿន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ​អ្នករត់​ចាប់​ម៉ូយ ទាំងពី​នាក់​ជា​បងប្អូន​បង្កើត ស្នាក់នៅ ភូមិ​ត្រពាំង​ភ្នំ ឃុំ​ខ្វាវ ស្រុក សំរោង ខេត្តតាកែវ​។ ចំណែក​ក្រុម​ទី​២​ទី​១​មាន​ឈ្មោះ​កែវ សំ​គឹម ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​អ្នកបើកបរ ស្នាក់​នៅ​ស្រុក​បាទី​ខេត្ត តាកែវ ទី​២​ឈ្មោះ​វ៉ន រដ្ឋា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នករត់​ចាប់​ម៉ូយ ស្នាក់នៅ ស្រុក​ឧដុង ខេត្ត​កំពង់ស្ពឺ​។ សាក្សី​ដែល​ឃើញ​ហេតុ​ការ​បាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ក្រុម​អ្នក​រត់​តាក់ស៊ី​ខាងលើ​បាន​បើករថយន្ត​មក​ឈប់​នៅ​ចំណុច​កើតហេតុ​ហើយ​បាន​ហៅ​អ្នកដំណើរ​(​ម៉ូយ​)​ដើម្បី​អោយមក​ជិះ​រថយន្ត​របស់​ពួកគេ​ពេល​នោះ​ក៏​មាន​ការ​ប្រទាញប្រទង​គ្នា​ទើប​បណ្តាលអោយ​កើត​ជា​ជំលោះ​វាយតប់​គ្នា​ទៅវិញទៅមក​រងរបួស​ស្រាល​ទាំង​សងខាង​តែម្តង ហើយ​ក៏​ត្រូវ​បាន​នគរ​បាល​ប៉ុស្តិ៏​ទឹកថ្លា​ចុះ​ឃាត់ខ្លួន​យក​មក​សាកសួរ​។ បច្ចុប្បន្ន​ជនបង្ករ​ជំលោះ​ទាំងពី​ក្រុម​ត្រូវបាន​ឃាត់ខ្លួន​នឹង​បញ្ជួនទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ សូមបញ្ជាក់​ថា​កន្លងមក​សាលាខណ្ឌ​សែន​សុខ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវ​ស​ហព​ន្ធ័​រុស្ស៊ី​នឹង​ផ្លូវ​លេខ​២៧១​ហើយ​បាន​ណែនាំ​ដល់​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី​ដែល​ធ្វើដំណើរ​លើ​ផ្លូវ​នេះ​មិន​អោយ​ឈប់​រថយន្ត​ចាប់​ម៉ូយ​នោះទេ ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​ថ្នាក់​ប្រតិភួ​ជា​តិនឹង​អន្តជាតិ​ឆ្លងកា​ត់ ហើយ​ធ្វើអោយ​ប៉េះពាល់​ដល់​សណ្តាប់ធ្នាប់​នៅ​លើ​ផ្លូវ​សា​ធា​រណះ​នឹង​ធ្វើអោយ​កកស្ទះ​ចរាចរណ៏​ទៀតផង​។​ប៉ុន្តែ​អ្នក​រត់​តាក់ស៊ី​ទាំងនេះ​ហាក់ដូចជា​មិន​ខ្លាច​ការណែនាំ​របស់​អាជ្ញា​ធរ​ខណ្ឌ​សូម្បីតែ​បន្តិច​ណា​សោះ​គឺ​នៅតែ​ឈប់​ចាប់​ម៉ូយ​ដដែល​ហើយ ថែម​ទាំង​បង្ករ​ជា​ជំលោះ​វាយ​គ្នា​ទៅវិញទៅមក​ដូច​ថ្ងៃនេះ​៕​
n23

មតិយោបល់