បាត់ដំបង៖ពលរដ្ឋប្រទះឃើញវត្ថុបុរាណមួយចំនួន រួមទាំងគ្រោងឆ្អឹងដែលក្រុមប្រជាពលរដ្ឋបាននាំគ្នាសន្និដ្ឋានថាវត្ថុបុរាណទាំងនេះ និងគ្រោងឆ្អឹង អាចមុនសម័យអង្គរព្រោះបើតាមការយល់ឃើញពីក្រុមប្រជាពលរដ្ឋជិតឆ្ងាយដែលបានមកឃើញផ្ទាល់ភ្នែក.វត្ថុបុរាណទាំងនេះមានដូចជាផ្តិលលង្ហិន ផ្តិលស្ពាន់.និងក្អមដែលធ្វើពីភក់ល្បាប់ជាច្រើនផងដែរ.ចំណែកគ្រោងឆ្អឹងមានតែអវយវះមួយចំនួន ដោយឡែកផ្នែកលលាដ៏ ក្បាលមិនទាន់ឃើញមានទេហើយវត្ថុបុរាណទាំងនេះរួមទាំងគ្រោងឆ្អឹងទាំងនេះត្រូវពលរដ្ឋម្នាក់ឈ្មោះឈឿនឈួន.ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅកំប្រង់.ឃុំតាគ្រៃ.ស្រុកកំរៀង.ខេត្តបាត់ដំបង បានកាប់គាស់វាទដីថ្មីរកឃើញក្នុងដីចំការដែលគាត់ទើបនិងវាទនេះ។ បើតាមសម្តីលោកឈឿន ឈួន ដែលជាម្ចាស់ចំការដែលបានប្រទះឃើញវត្ថុបុរាណ និងគ្រោងឆ្អឹងនេះបានប្រាប់ថា លោកទើបតែមកសង់ផ្ទះនៅលើដីខាងលើនេះបានចំនួន២ខែតែប៉ុណ្ណោះ ស្របពេលអាជ្ញាធរ អភិវឌ្ឍន៍ផ្លូវថ្មីលោកក៍ជួបក្អមដែលបែក ហើយលោកសង្ស័យក៍បានកាយបន្តស្រាប់តែជួបគ្រោងឆ្អឹងជា បន្តបន្ទាប់នៅថ្ងៃទី២០និងទី២១ ខែមិនា លោកបានរកឃើញេជាបន្តបន្ទាប់ហើយក៍ មានការភ្ញាក់ផ្អើលដល់អ្នកភូមិមករុករកនៅតាមដីចំការជិតៗគ្នានោះតែពុំមានឃើញមានវត្ថុបុរាណ។ លោកឈឿន ឈួនបន្តថាមូលហេតុដែលពលរដ្ឋគ្រប់គ្នាថាវត្ថុបុរាណទាំងនេះ រួមទាំងគ្រោងឆ្អឹងជាវត្ថុ មួយដែលកើតមុនសម័យអង្គរ សំអាងលើក្អមភក់ល្បាប់ ហើយគ្រោងឆ្អឹងមានកងដៃ ដែលពួកគាត់នាំ គ្នាសន្មត់ថាជាមេទ័ពស្រីមុនសម័យអង្គរ។ ប៉ុន្តែរហូតមកដល់ទី២៣ និងទី២៤ ខែមិនា នេះនៅពុំទាន់មានមន្ត្រីជំនាញចុះមកត្រួតពិនិត្យឡើយ ហើយបច្ចុប្បន្នវត្ថុបុរាណទាំងនេះ រួមគ្រោងឆ្អឹង លោកឈឿន ឈួន បានរៀបចំកន្លែងទុកខាងមុខផ្ទះ ដើម្បីឲ្យសាធារណះជនបានឃើញគ្រប់ៗគ្នា។ យើងរង់ចាំតាមដានមើលទាំងអស់គ្នាថាតើនេះជាវត្ថុបុរាណពីសម័យណា ហើយមានអ្វីខ្លះ ព័ត៌ បន្ថែមយ៉ាងណាយើងនិងជំរាបជូនបន្ត៕
ព័ត៌មានជាតិ
មតិយោបល់