ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន​ នឹង​ទៅ​ចូល​រួម​បុណ្យ​សព​លោក ​លី ក្វាន់យូ​

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ទៅចូលរួម​ពិធីបុណ្យ​សព​ផ្លូវ​រដ្ឋ របស់លោក លី ក្វាន់យូ បិតា​ស្ថាបនា​នៃប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៥។

យោងតាម​សេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា សម្ដេច ហ៊ុន សែន នឹងទៅចូលរួមគោរព​សព​លោក លី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រី​សិង្ហបុរី ជានាយករដ្ឋមន្ត្រីដំបូង ជាបិតាស្ថាបនាសិង្ហបុរី និងជាមនុស្សម្នាក់ដែល​ចំណាយពេលវេលាពេញមួយជីវិតសម្រាប់​ប្រជាជន និងប្រទេសសិង្ហបុរី។
គួរបញ្ជាក់ផងដែរថា លោក លី ក្វាន់យូ បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែមីនា ម្សិលមិញនេះ ក្នុងវ័យ ៩១ឆ្នាំដោយបានធ្វើឲ្យប្រជាជនសិង្ហបុរីទាំង​
មូល មានអារម្មណ៍សោកស្ដាយជាពន់ពេក៕

11071470_1011596382185095_8538640903796099490_n10516596_717709815011117_1973508638881762529_n

មតិយោបល់