រឿងថ្មី​របស់​តារា​សម្ដែង​ខ្មែរ​សុរិន្ទ​ Tony Jaa ​ចេញ​ Trailer ​ហើយ!​

ហុងកុង៖ ភាពយន្ត​​​ថ្មីរបស់តារាសម្ដែងក្បាច់គុនខ្មែរសុរិន្ទ លោក Tony Jaa មានចំណងជើងថា «SPL II» បានចេញជាវីដេអូ Trailer ហើយ ដោយនៅក្នុងនោះ សម្បូរឈុតឆាកវាយតប់ និងបង្ហាញពី​ជីវិតរស់នៅរបស់អ្នកទោសផងដែរ។

នៅក្នុងរឿងថ្មីនេះ មានកំពូលតារាសម្ដែងចិនជាច្រើនចូលរួម ដូចជា Louis Koo , Simon Yam (Chan Kwok-Chung) និង Wu Jing (Jack) ប៉ុន្តែគួរឲ្យសោកស្ដាយ ដោយវគ្គថ្មីនេះ បានអវត្តមានរបស់ Donnie Yen (កុំ កុំ)។

គួរបញ្ជាក់ផងដែរថា រឿងនេះនឹងចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ៣០ ខែកក្ដដា ឆ្នាំ​២០១៥​ ខាងមុខ ដោយបាន​ចំណាយថវិកាប្រមាណជា ២៣លាន​ដុល្លារ​អាមេរិក ក្នុងការថត៕

spl2

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *