ព័ត៌មានជាតិ

ការ​ធ្លាក់​យន្តហោះ​​ Germanwings​ ជា​ទង្វើ​របស់​​ពីឡុត​

បារីស៖ យោងតាមការបញ្ជាក់របស់អាជ្ញាធរបារាំងនៅល្ងាចថ្ងៃទី២៦ ខែមីនានេះ បានឲ្យដឹងថា ជំនួញការអ្នកបើកបរ (Co-pilot) របស់យន្តហោះ Germanwings គឺជាអ្នកបើកយន្តហោះទម្លាក់បុកដី ត្រង់តំបន់ភ្នំនៅភាគខាងត្បូងប្រទេសបារាំង។ នេះបើយោងតាមការចុះផ្សាយរបស់ AFP។

យោងតាមការបញ្ជាក់បានឲ្យដឹងថា ជំនួយការពីឡុង ដែលបានបើកយន្តហោះទម្លាក់នោះមានឈ្មោះ Andreas Lubitz វ័យ ២៨ឆ្នាំ ដោយ​គេ​បាន​បើកទម្លាក់ ខណៈដែល​ពីឡុងម្នាក់ទៀត បានចាកចេញពី​កន្លែកបើកបរ ដូច្នេះឱកាសល្អគេក៏បានចាក់សោរទ្វារ រួចធ្វើសកម្មភាពតែម្ដង។ ការបញ្ជាក់​ពី​សកម្មភាពនេះ ត្រូវបានធ្វើឡើងក្រោយពេលពិនិត្យទៅលើឯកសារសំឡេងរបស់ប្រអប់ខ្មៅ ដែលរកឃើញប៉ុន្មានម៉ោងក្រោយពេលធ្លាក់ ប៉ុន្តែ​មូលហេតុ​ដែលនាំឲ្យជំនួយការពីឡុងធ្វើបែបនោះ នៅមិនទាន់ដឹងនោះទេ ខណៈដែល​អ្នកវិភាគ CNN បាន​ចាត់ទុកថានោះគឺជាសកម្មភាព​ភារវកម្ម។

គួរបញ្ជាក់ផងដែរថា យន្តហោះរបស់ក្រុមហ៊ុនកាសអាសចរណ៍អាល្លឺម៉ង់ Germanwings ជើងហោះលេខ U49525 បានធ្លាក់នៅភាគខាងត្បូង ប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ បណ្តាលឲ្យមនុស្ស១៥០នាក់នៅលើនោះបានស្លាប់ ក្នុងនោះ​ភាគច្រើនជាជនជាតិ​អេស្ប៉ាញ និង​អាល្លឺម៉ង់៕

chetha-41

មតិយោបល់