ព័ត៌មានជាតិ

Mark Zuckerberg អាច​នឹង​គ្រប់គ្រង​ពិភពលោក នាពេល​អនាគត​

​មាន​សំណួរ​ជាច្រើន បាន​ចោរ​សួរ​លោក Mark Zuckerberg នៅក្នុង​វេទិកា FB កាល​ពី​ម្សិលមិញ ប៉ុន្តែ​សំណួរ​ដែល​គេ​ចាប់​អារម្មណ៍​គឺថា ហេតុអ្វី​បាន Mark Zuckerberg ទិញយក WhatsApp, Instagram ហើយ​ព្យាយាម​ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​កម្មវិធី Facebook Messenger ខ្លាំង​ទៅលើ​ស្មា​ត​ហ្វូន​?
​សំណួរ​នេះ ត្រូវបាន Mark Zuckerberg ពន្យល់ថា បច្ចុប្បន្ន អត្រា​នៃ​ការប្រើប្រាស់​ស្មា​ត​ហ្វូន​បាន​កើនឡើង​ខ្ពស់ ជាពិសេស​គឺ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត ដោយ​ស្ទើរតែ​ពេសពេញ​ពិភពលោ​កទាំ​ង​មូល ទីណា​ក៏មាន​អ៊ី​ន​ធើ​ណែ​ត​ដែរ ដូច្នេះហើយ ទើប​លោក​ទិញ WhatsApp, Instagram ជាពិសេស​គឺ​មិន​បោះបង់​កម្មវិធី Facebook Messenger របស់ខ្លួន ព្រោះ​វា​នឹង​ក្លាយជា​ប្រភព​ចំណូល​ធំ​តាមរយៈ​ស្មា​ត​ហ្វូន​។ បន្ថែម​លើ​នេះ Mark Zuckerberg បាន​និយាយថា បច្ចុប្បន្ន​មនុស្ស​ម្នាក់​បាន​ប្រើប្រាស់​ពេលវេលា​ជាង ១​ភាគ​៣​ក្នុង​មួយ​ថ្ងៃ ដើម្បី​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​។​
​នៅក្នុង​ន័យ​នេះ អ្នកវិភាគ​ជា​ច្រើន​បាន​លើកឡើង​ថា Mark Zuckerberg ចង់​គ្រប់គ្រង​ពិភពលោក តាមរយៈ​កម្មវិធី​ផ្ញើ​សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ នូវ​សកម្មភាព​គ្រប់បែបយ៉ាង ខណៈ​ដែល​បច្ចុប្បន្ន​អ្នក​ប្រើ Facebook មាន​ចំនួន ១,៤​ពាន់​លាន​នាក់​, Facebook Messenger មាន​ចំនួន ៦០០​លាន​នាក់​, WhatsApp ចំនួន ៧០០​លាន​នាក់ និង Instagram ចំនួន ៣០០​លាន​នាក់​៕​
FB

មតិយោបល់