ព័ត៌មានជាតិ

មន្ត្រី​គណៈ​ពង្រឹង​មូលដ្ឋាន ភូមិ ត្រើយ​ស្លា និង ឃុំ​ត្រើយ​ស្លា ត្រូវបាន​ប្រកាស​កែសំរួល និង តែងតាំង​ថ្មី​

​ពិធី​ប្រកាស​កែសំរួល និង តែងតាំង​មន្ត្រី​គណៈ​ពង្រឹង​មូលដ្ឋាន ឃុំ និង​ភូមិ នៃ​ឃុំ​ត្រើយ​សា្ល បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង ទូ​រគ​មនាគ​ម និង​ជា ប្រធាន​គណៈ​អចិន្ត្រៃយ៍​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ស្អាង នៅ​ថ្ងៃ​ទី ២៩ ខែ​មិនា ឆ្នាំ​២០១៥ មូលដ្ឋាន​ស្រុក​ស្អាង ខេត្ត​កណ្តាល​។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដ៏​មហោឡា​រឹក​នេះ រួម​មាន​ឯកឧត្តម អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ស៊ីម៉ាក់ ព្រមទាំង​មន្ត្រី បុគ្គលិក​ស៊ីម៉ាក់​យ៉ាងច្រើន​កុះករ​។​
​បន្ទាប់ពី​លោក ខឹម ច័ន្ទ​គី​រី អភិបាល​ស្រុក​ស្អាង បាន​អាន​របាយការណ៍​សង្ខេប​ស្តីពី សកម្មភាព​ការងារ​របស់​ក្រុមប្រឹក្សាភិបាល​ស៊ីម៉ាក់​រួចមក លោក ព្រំ ឈឺ​ន អនុប្រធាន​ប្រចាំការ​គណៈបក្ស​ស្រុក បាន​ឡើង​អាន​សេចក្តីសំរេច ស្តីពី​ការកែសំរួល​ភារកិច្ច និង តែងតាំង​គណៈ​ពង្រឹង​មូលដ្ឋាន និង​លេខាធិការដ្ឋាន​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ដែលមាន ឯកឧត្តម ខូវ មករា ជា​ប្រធាន ឯកឧត្តម តុល​ញ៉ក់ អនុប្រធាន​ទី​១ លោក ជំទាវ​លឹប លឿង អនុប្រធាន​ទី​២ ឯកឧត្តម ព្រំ សុន្ថា​រ អនុប្រធាន​ទី​៣ ។​
​ក្នុង​ឳ​កាស​ដ៏​មហោឡា​រឹក​នេះ ឯកឧត្តម ប្រាក់ សុខុន ខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង ទូ​រគ​មនាគ​ម និង​ជា ប្រធាន​គណៈ​អចិន្ត្រៃយ៍​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ស្អាង ឯកឧត្តម​បាន​មានប្រសាសន៍​សំណេះសំណាល និង​អបអរសាទរ​ដល់​សមា​សភាព​គណៈ​ពង្រឹង​មូលដ្ឋាន ដែល​ទើប​ត្រូវ​បាន​តែង តាំង​អោយទទួល​តំណែង​ថ្មី ព្រមទាំង​កោតសរសើរ​ដល់​សកម្ម​ភាព​របស់​គណៈ​ពង្រឹង​មូលដ្ឋាន​រយៈពេល​កន្លងមក ហើយ​ឯកឧត្តម ក៏​បាន​ជំរុញ ឲ្យ​គណៈ​ពង្រឹង​មូលដ្ឋាន​ទាំងអស់ បំពេញ​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ ៕

2015-03-30_112612

មតិយោបល់